ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ប្រកាសបណ្តេញតំណាងក្រុមហ៊ុន Facebook ចេញពីកម្ពុជា
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ចេញសេចក្តីប្រកាសព័ត៌មានប្រកាសបណ្តេញតំណាងក្រុមហ៊ុន Facebook ចេញពីកម្ពុជា និងបញ្ឈប់រាល់សកម្មភាពជាតំណាងក្រុមហ៊ុនជាមួយរាជរដ្ឋាភិបាល។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យដឹងថាដោយពិនិត្យឃើញភាពមិនប្រក្រតីនៃសេវារបស់ក្រុមហ៊ុនហ្វេសប៊ុក (Facebook) សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជាដូចជា ការបង្កើតគណនីក្លែងបន្លំ ហានិភ័យលើទិន្នន័យឯកជន ការប្រើប្រាស់និងការប្រមូលទិន្នន័យឯកជន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ កង្វះគណនេយ្យភាពនិងតម្លាភាព និងការជ្រៀតជ្រែកចូលកិច្ចការនយោបាយរបស់ប្រទេសជាអាទិ៍។
ក.ប.ទ. សម្រេចបណ្ដេញតំណាងក្រុមហ៊ុនហ្វេសប៊ុកចេញពីកម្ពុជា និងបញ្ឈប់រាល់សកម្មភាពដូចជា ភាពជាតំណាងរបស់ក្រុមហ៊ុន ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជនកម្ពុជា ចាប់ពីពេលនេះតទៅ៕