អូស្ត្រាលី​​បញ្ជូន​អ្នក​នៅ​រស់​ពី​គ្រោះ​ថ្នាក់​កាណូតអ្នក​សុំ​សិទ្ធិ​ជ្រក​កោន​​ទៅ​​ឥណ្ឌូណេស៊ីវិញ

រដ្ឋាភិបាលអូស្ត្រាលីបានឲ្យដឹងថា វាគឺជាការសម្រេចចិត្តរបស់ទាហានជើងទឹក ក្នុងការបញ្ជូនអ្នកនៅរស់រានមានជីវិតពីគ្រោះថ្នាក់លិចកាណូត អ្នកសុំសិទ្ធិ ជ្រកកោន កាលពីសប្ដាហ៍មុនឲ្យទៅប្រទេសឥណ្ឌូណេស៊ី ដែលជាមិនមែន ប្រទេសហត្ថលេខីក្នុងអនុសញ្ញាជនភៀសខ្លួន។

មនុស្សជិតមួយរយនាក់បានស្លាប់នៅពេលដែលទូកអ្នកសុំ សិទ្ធិជ្រកកោន បានលិចនៅក្នុងដែនទឹកប្រទេសឥណ្ឌូណេស៊ី កាលពីសប្ដាហ៍មុន។អ្នកនៅរស់ ចំនួន៥៥នាក់បានបញ្ចូនទៅឲ្យអាជ្ញាធរកោះJava នៃប្រទេសឥណ្ឌូណេស៊ី វិញ។

លោក Jason Clare រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី និងលោក Stephen Smith រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីបានមានប្រសាសន៍ថា ការនេះមិនមែនជាការ សម្រេចរបស់រដ្ឋាភិបាលទេ។ លោករដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីបានមាន ប្រសាសន៍បន្ថែមថា ការសម្រេចនេះគឺធ្វើឡើងជាបឋម និងជំហានដំបូងទៅលើជំនួយ ខាងពេទ្យថាតើអ្នកនៅរស់ពីគ្រោះថ្នាក់ លិចទូកនោះត្រូវការអ្វី និងអាជ្ញាធរ ដែល នៅទីកន្លែងនោះធ្វើការសម្រេចចិត្តភ្លាមៗដោយខ្លួន ឯងតែម្តង។

បច្ចុប្បន្ននេះអ្នកនៅរស់បានជាប់ឃុំជាជនអន្តោប្រវេសន៍ខុសច្បាប់នៅ ឥណ្ឌូណេស៊ី។

គួរជម្រាបបផងដែរថា ឥណ្ឌូណស៊ីបានយល់ព្រមគ្នាជាគោលការណ៍ថា នឹងអនុ ញ្ញាតិឲ្យកងទ័ព អូស្រ្តាលីអាចធ្វើការហោះហើរចូលក្នុងទៅដែនអាកាសរបស់ ខ្លួនបាន ដើម្បីបង្កើនសមត្ថភាពក្នុងការអន្តរាគមន៍លើបញ្ហា កាណូតជនស្វែង សុំសិទ្ធិជ្រកកោន៕(Radio Australia)

Related Articles

Back to top button
Close
Close