រលកកម្ដៅនៅក្នុងរដ្ឋចំនួន ២ នៃប្រទេស​ឥណ្ឌា សម្លាប់មនុស្សជិត ១០០នាក់

សារព័ត៌មាន​ Cambodia News/

ញូវដេលី៖ ​ក្រុមមន្ត្រីនៅក្នុងប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ សីតុណ្ហភាពក្នុងស្រុក Ballia បានឡើងដល់ ៤៣អង្សាសេ ពោលគឺលើសកម្រិតសីតុណ្ហភាពធម្មតា ៥អង្សាសេ ដែល​យ៉ាងហោចមនុស្ស ៩៦នាក់បានស្លាប់ ដោយសារ តែរលកកម្ដៅ នៅក្នុង រដ្ឋចំនួន ២ នៃប្រទេស។

បើតាមអាជ្ញាធរឥណ្ឌា អ្នកស្លាប់ ទាំងអស់ទាំង ៥៤នាក់នៅក្នុងរដ្ឋ Uttar Pradesh ត្រូវបានរាយការណ៍នៅក្នុងស្រុក Ballia ដែលសិ្ថតនៅចម្ងាយ ៣០០គីឡូម៉ែត្រពីទីក្រុង Lucknow ដែលជារដ្ឋធានីនៃ នៃរដ្ឋ Uttar Pradesh។ ម្យ៉ាងវិញទៀត អាជ្ញាធរក៏បានរកឃើញដែរថាអ្នកស្លាប់ភាពច្រើន សុទ្ធសឹងតែជាមនុស្សមានអាយុ៦០ឆ្នាំឡើង និងមានបញ្ហាសុខភាពស្រាប់ ឬមានជំងឺ ប្រចាំកាយ ដែលមិនអាចទ្រាំទ្រនឹងកម្ដៅក្ដៅខ្លាំងបាន។

ជនរងគ្រោះដែលបានបាត់បង់ជីវិតត្រូវបានរាយការណ៍នៅក្នុងរដ្ឋ អ៊ូតតា ប្រាដែស (Uttar Pradesh) ស្ថិតនៅភាគខាងជើង និងរដ្ឋប៊ីហា (Bihar) ស្ថិតនៅភាគខាងកើត ប្រទេសឥណ្ឌា ខណៈអាជ្ញាធរបានណែនាំឱ្យមនុស្សមានអាយុ៦០ឆ្នាំឡើងទៅ និងអ្នកមានបញ្ហាសុខភាពត្រូវស្នាក់នៅក្នុងផ្ទះ នៅពេលថ្ងៃ៕

 

 

 

 

Related Articles

Back to top button
Close
Close