លោក ស ឡុងដេត ចេញវីដេអូសុំទោសសម្តេចតេជោ និងប្រកាសផ្តាច់ខ្លួនពីតិគណបក្សភ្លើងទៀន

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ ប្រធានប្រតិបត្តិគណបក្សភ្លើងទៀន រាជធានីភ្នំពេញ លោក ស ឡុងដេត ​ បានធ្វើការសុំអភ័យទោសចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងរាជរដ្ឋាភិបាល ក្នុង​ឱកាស​ដែល​លោក​និយាយ​ទៅកាន់​សមាជិក​សមាជិកា​គណបក្ស​ភ្លើង​ទៀន​ ស្តីពីបញ្ហាស៊ីហ្គេម ដែលធ្វើឲ្យមតិជាតិ និងអន្តរជាតិយល់ច្រឡំ។

លោកបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅលោកសុំលាឈប់ពីសមាជិកគណៈកម្មាការនាយក និង​លា​ឈប់​ពី​សមាជិក​ប្រតិបត្តិ​គណបក្ស​​ភ្លើងទៀន និងសុំផ្តាច់ខ្លួនពីបុគ្គលសមរង្ស៊ី តទៅ។ សុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​សម្តេចតេជោ ហ៊ុន សែន។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញតេឡេក្រាមថា ដោយដឹងនូវកំហុសលោក ស ឡុងដេត បាន​ធ្វើការ​សុំទោសដូចមានក្នុងវីដេអូនេះ។ ដោយសាម៊ីខ្លួនបានដឹងកំហុស និង​បាន​សុំទោស​ជាសាធារណៈ​ខ្ញុំ​ស្នើ​សុំ​ដល់​ក្រសួង​យុត្តិធម៌​ធ្វើការ​ជាមួយដើមបណ្តឹង និងតុលាការដើម្បីបញ្ចប់រឿងក្តីនេះតាមវិធីដែលអាចធ្វើទៅបាន ដូច​ជាការ​ដក​ពាក្យ​បណ្តឹង​ឬលើក​លែង​ការ​ចោទប្រកាន់៕

 

Related Articles

Back to top button
Close
Close