អ្នកស្រាវជ្រាវអូស្ត្រាលីមួយក្រុមមិនយល់ស្របនឹងផែនការកម្មវិធីសិក្សាភាសាអាស៊ីក្នុងទ្រង់ទ្រាយធំ
របាយការណ៍ថ្មីមួយរបស់ក្រុមអ្នក ស្រាវជ្រាវអូស្ត្រាលីមួយក្រុមបានឲ្យដឹងថា ផែន ការកម្មវិធីសិក្សាភាសាអាស៊ីក្នុងទ្រង់ទ្រាយធំនោះ គឺមិនជាការចាំបាច់ទេសម្រាប់ សាលារៀន និងសកលវិទ្យាល័យនៅអូស្ត្រាលី។
ទាំងរដ្ឋាភិបាល ទាំងគណបក្សប្រឆាំងនៅអូស្ត្រាលីបានថ្លែងការគាំទ្រដល់ការ បង្កើន កម្មវិធីអប់រំផ្នែកភាសាអាស៊ីនានា នៅក្នុងប្រទេសអូស្ត្រាលី។
ប៉ុន្តែរ បាយការណ៍មួយរបស់មជ្ឈមណ្ឌលសិក្សាឯករាជ្យ ( Centre for Independent Studies) បាននិយាយថា នេះគឺជាការចំណាយថវិកាខ្ជះខ្ជាយ និងមិនចាំ បាច់ឡើយ។
លោក Benjamin Herscovitch អ្នកវិភាគគោលនយោបាយមួយរូបមកពីមជ្ឈ មណ្ឌលនេះ បានមានប្រសាសន៍ថា ភាសាអង់គ្លេសត្រូវបានប្រើប្រាស់យ៉ាងទូលំ ទូលាយ នៅក្នុងតំបន់ អាស៊ី៕ (Radio Australia)