សម្ពាធកាន់តែកើនឡើងចំពោះផលប្រយោជន៍សេដ្ឋកិច្ចរបស់កងទ័ពទួកគី
គណបក្សយុត្តិធម៌និងការអភិវឌ្ឍន៍(Justice and Development Party) ដែលកំពុង គ្រប់គ្រងអំណាចរបស់ប្រទេស ទួកគី (Turkey) បានបង្ខំឲ្យកងទ័ពដែលធ្លាប់មាន ឥទ្ធិពលយ៉ាងខ្លាំង ចូលទៅក្នុងបន្ទាយទាហានវិញ និងចាកចេញពីជីវិត នយោបាយ។ Dorian Jones រាយការណ៍ពីទីក្រុង អ៊ីស្តង់ប៊ុល (Istanbul) មកថា ឥឡូវនេះ ផលប្រយោជន៍មុខជំនួញដ៏ច្រើនគួរឱ្យចាប់អារម្មណ៍របស់កងទ័ព កំពុង ស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើង។
នៅក្នុងប្រទេស ទួកគី ទោះបីជាអ្នកទិញស្ករសូកូឡាមួយដុំ ប័ណ្ណធានារ៉ាប់ រ៉ង ផ្ទះមួយ ឬរថយន្តមួយក្តី ទាំងអស់នេះទំនងជាត្រូវបានភ្ជាប់ទៅនឹងមូលនិធិ OYAK ដែលជាមូលនិធិជំនួយនិងជាប្រាក់សោធននិវត្តរ៍របស់កងកម្លាំងប្រដាប់ អាវុធ ទួកគី (Turkish Armed Forces Assistance and Pension Fund)។
លោក ឡាល៍ កេម៉ាល់ (Lale Kemal) អ្នកជំនាញខាងយោធានិងជានាយក ការិយាល័យកាសែត ថារ៉ាហ្វ (Taraf) នៅទីក្រុងអង់ការ៉ា (Ankara) ថ្លែងថា មូលនិធិ OYAK ជាកេរ្តិ៍ដំណែលនៃអតីតកាលដែលគ្រប់គ្រងដោយក្រុមយោធា របស់ប្រទេសនេះ។
«វានៅតែជាស្ថាប័នដ៏ចម្លែកនិងគ្មានការទទួលខុសត្រូវដដែល។ វាដូចជាយុគ សម័យចាស់របស់បណ្តាប្រទេសនៅទ្វីប អាមេរិកឡាទីន ឬនៅក្នុងប្រទេសចិន ឬក្នុងប្រទេស អេហ្ស៊ីប ដែលគ្មានជាប់ពាក់ព័ន្ធជាមួយនីតិរដ្ឋ ឬលទ្ធិប្រជាធិប តេយ្យទាល់តែសោះ។»
ប៉ុន្តែឥឡូវនេះ ការរកស៊ីរបស់មូលនិធិ OYAK កំពុងស្ថិតនៅក្រោមការត្រួត ពិនិត្យខាងនយោបាយកាន់តែខ្លាំងឡើង។ កាលពីខែមុន លោក ហ៊ូសេអ៊ីន សឺលីក (Huseyin Celik) ដែលជាអ្នកនាំពាក្យរបស់គណបក្សយុត្តិធម៌និងការអភិវឌ្ឍន៍ បានប្រកាសថា រដ្ឋសភានឹងស៊ើបអង្កេតអំពី «អត្ថិភាពនិងតួនាទី» របស់មូលនិធិ សោធននិវត្តរ៍។
នៅក្រោមច្បាប់របស់គណបក្សយុត្តិធម៌និងការអភិវឌ្ឍន៍ មួយភាគប្រាំនៃ ឧត្តមសេនីយ ទាំងអស់របស់ប្រទេសនេះ កំពុងស្ថិតនៅក្នុងស្ថានភាពលំបាក ក្នុងពន្ធនាគារ ទទួលការកាត់ទោស ឬរង់ចាំការកាត់ទោស ចំពោះការចោទ ប្រកាន់ ផ្សេងៗពីបទរៀបចំផែនការធ្វើរដ្ឋប្រហារ។ ការស៊ើបអង្កេតដែលមិនធ្លាប់ មានពីមុនមករបស់ប្រទេសនេះ បានរុញកងទ័ពចេញពីឆាកនយោបាយ។
ប៉ុន្តែ លោក សិនហ្សិក អាកតារ (Cengiz Aktar) អ្នកវិទ្យាសាស្ត្រនយោបាយ នៅឯសាកលវិទ្យាល័យបាសេសហៀរ (Bahcesehir University) នៅទីក្រុងអ៊ី ស្តង់ ប៊ុល ថ្លែងថា វិធានការតទល់ជាមួយនឹងអំណាចសេដ្ឋកិច្ចរបស់កងទ័ព គឺជា កិច្ចការសំខាន់។
«ការធ្វើមិនឲ្យមានកម្លាំងយោធា គឺជាដំណើរការមួយយ៉ាងវែង។ ប្រសិនបើគ្ មានការលុបបំបាត់នូវបុព្វសិទ្ធិផ្នែកហិរញ្ញវត្ថុនិងផ្លូវ ច្បាប់របស់កងទ័ពទេ យើងនឹងមិនមានដំណើរការដ៏ល្អឥតខ្ចោះដើម្បីធ្វើឲ្យគ្មានយោធានោះទេ។»
ក្រុមមន្ត្រីកងទ័ព បានបង្កើតមូលនិធិ OYAK ឡើងនៅក្នុងឆ្នាំ១៩៦១ជាច្រើនខែ បន្ទាប់ពីរដ្ឋប្រហារយោធាលើកដំបូង របស់ប្រទេសនេះ ដើម្បីផ្តល់ប្រាក់សោធន និវត្តរ៍ទៅឲ្យក្រុមទាហានដែលបម្រើការងារ ទាំងអស់។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ មូលនិធិសោធននិវត្តរ៍មានការកើនឡើង យ៉ាងខ្លាំង។ បើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០០៩របស់មូលនិធិនេះ មូល និធិបានជួលមនុស្សជិត៣ម៉ឺននាក់ ហើយមានទ្រព្យសម្បតិ្ត ដែលមានតម្លៃជាង ១៥ពាន់ លាន ដុល្លារ ដោយពង្រីកទៅក្នុងក្រុមហ៊ុនចំនួន៦០។ នៅឆ្នាំនេះ រថយន្តចំនួន៤លានគ្រឿង ត្រូវបានបញ្ចេញពីខ្សែសង្វាក់ផលិតកម្មរបស់ មូលនិធិ OYAK នៅក្នុងកិច្ចសហប្រតិបត្តិការ ដែលកើតមានចាប់តាំងពីឆ្នាំ ១៩៧១មកម៉្លេះ។
ទោះជាក្រុមប្រឹក្សាអ្នកតំណាងក្រុមហ៊ុន និងសមាជិកគណៈនាយក (general assembly) ត្រូវគ្របដណ្តប់ដោយសមាជិកយោធាជាន់ខ្ពស់ ចូលនិវត្តន៍ក៏ ដោយក៏មូលនិធិOYAK និយាយថា ខ្លួនមិនមែនជាផ្នែកមួយនៃកងកម្លាំង ប្រដាប់ អាវុធនោះទេ។
លោក ចារ៉េត ចេនគីន (Gareth Jenkins) អ្នកវិភាគយោធាទួកគី គូសបញ្ជាក់ថា ការមិនសប្បាយចិត្តចំពោះមូលនិធិ OYAK បានរាលដាលទៅដល់ក្រុមមន្ត្រី ដែលមិនមែនជាយោធា។ តុលាការសិទ្ធិមនុស្សអឺរ៉ុប (European Court of Human Rights) កំពុងពិចារណារឿងក្តីប្រឆាំងនឹងមូលនិធិ OYAK ដែលធ្វើឡើងដោយក្រុម មន្ត្រីដែលមិនមែនជាយោធា ដែលស្វែងរកតំណាងនៅក្នុងក្រុមប្រឹក្សារបស់ ក្រុមហ៊ុន។
«ខ្ញុំគិតថា បញ្ហាសម្រាប់មូលនិធិ OYAK គឺថា OYAK កំពុងត្រូវបានប្រើប្រាស់ជាទី ភ្នាក់ ងារផ្តល់ការងារសម្រាប់ក្រុម ឧត្តមសេនីយ៍ចូលនិវត្តន៍។ ប្រជាពលរដ្ឋដែល ត្រូវការមូលនិធិ OYAK ដើម្បីធ្វើការខ្លាំងក្លាបំផុតនោះ គឺក្រុមមន្ត្រីដែលមិនមែ នជាយោធានិងក្រុមមន្ត្រីថ្នាក់ទាប។ជាជំនួសមូលនិធិOYAKកំពុងត្រូវបានប្រើប្ រាស់ ជាសំខាន់ ដើម្បីផលប្រយោជន៍របស់ក្រុមមន្ត្រីមានឋានន្តរសក្តិខ្ពស់»។
បញ្ហាធំខាងផ្លូវច្បាប់ ក៏កំពុងតែប្រឈមជាមួយនឹង លោក យ៉ីលឌីរីម ធឺឃើ (Yildirim Turker) ដែលជាប្រធានមូលនិធិ OYAK។ ឧត្តមសេនីយ៍ឯក ដែលចូល និវត្តរ៍រូបនេះ ត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធជាមួយនឹងអ្វីដែលត្រូវបាន ហៅថា «រដ្ឋប្រហារទន់ភ្លន់» នៅឆ្នាំ១៩៩៧ ដែលបង្ខំឲ្យរដ្ឋាភិបាលដែល ដឹកនាំពួកអ៊ីស្លាម ចេញពីដំណែង។
អ្នកវិភាគ ចេនគីន ថ្លែងថា ដោយក្រុមកងទ័ពស្ថិតនៅក្រោមការត្រួតពិនិត្យ ខាងនយោបាយ និងនៅក្រោមប្រព័ន្ធតុលាការដែលកាន់តែខ្លាំងឡើង ការ ផ្លាស់ប្តូរនៅក្នុងមូលនិធិ OYAK ទំនងជាអាចកើតមាន។
«ប្រសិនបើក្រុមហ៊ុនទាំងឡាយត្រូវបានដកហូតពីពួកយោធា មូលនិធិសោធននិវត្តន៍ និងទ្រព្យសម្បត្តិ ទាំងនោះ នឹងត្រូវបានផ្ទេរទៅឲ្យប្រជាពលរដ្ឋ ដែលមាន ភាពស្និទ្ធិស្នាលជាមួយនឹងគណបក្សកាន់អំណាច។ ជាទូទៅ បញ្ហាមួយក្នុង ចំណោម បញ្ហាជាច្រើន ដែលយើងបានឃើញនៅប្រទេស ទួកគី នៅក្នុងប៉ុន្មាន ឆ្នាំកន្លងទៅនេះគឺថា ប្រព័ន្ធនេះនៅតែដដែល ប៉ុន្តែក្រុមអ្នកដឹកនាំឆ្នើមៗ ដែលកំពុងកាន់អំណាច មានការផ្លាស់ប្តូរ»។
ក្រុមអ្នករិះគន់ទៅលើអំណាចកងទ័ពនៅក្នុងប្រទេស ទួកគីនិយាយថា កំណែទម្រង់ មូលនិធិ OYAK មានសារសំខាន់ក្នុងការធ្វើឲ្យលែងមានយោធាដែលកំពុងតែបន្ត របស់ប្រទេសនេះហើយសំខាន់សម្រាប់អនាគតនៃលទ្ធិប្រជាធិបតេយ្យ។អ្នកកាសែត របស់ក្រសួងការពារជាតិ លោក កេម៉ាល់ ថ្លែងថា៖
«ការពិតដែលថាមូលនិធិ OYAK គ្មានការទទួលខុសត្រូវ និងមិនអាចប៉ះពាល់បាន ប្រាប់យើងថា ប្រទេស ទួកគី ស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយទៀត ដើម្បីបញ្ចប់ ប្រព័ន្ធគ្រប់គ្រងរបស់យោធា និងដើម្បីធានាឲ្យបាននូវការគ្រប់គ្រងដ៏ពេញលេញ របស់ស៊ីវិលទៅលើ កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន»។
ការគ្រប់គ្រងយ៉ាងពេញលេញរបស់ស៊ីវិលទៅលើកងទ័ព គឺជាការទាមទារយ៉ាង សំខាន់មួយរបស់សហភាពអឺរ៉ុប ដែលរដ្ឋាភិបាលទីក្រុងអង់ការ៉ា កំពុងស្វះស្វែង ដើម្បីចូលរួម។ ប៉ុន្តែ សេចក្តីថ្លែងការណ៍នៅលើគេហទំព័រអ៊ីនធឺណែត របស់មូល និធិសោធននិវត្តន៍ បដិសេធការរិះគន់បែបនេះ ដោយនិយាយថា មូលនិធិនេះគឺជន រង គ្រោះនៃយុទ្ធនាការផ្តល់ព័ត៌មានមិនពិត។ ក្រុមអ្នកសង្កេតការណ៍ថ្លែងថា ដោយសារអំណាចនយោបាយរបស់ក្រុមយោធា បានចុះខ្សោយ សម្ពាធទៅ លើកំណែទម្រង់របស់មូលនិធិ OYAK ទំនងជារីកចំរើនឡើងដែរ៕
ដោយ៖ លី សុខឃាង (VOA)