សម្ដេចតេជោ ហ៊ុន សែន ៖ បច្ចុប្បន្ននេះ សមាជិកបក្សប្រឆាំង បានដកខ្លួនមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាជាបន្ដបន្ទាប់
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា នាពេលបច្ចុប្បន្ននេះ សមាជិក-សមាជិកា ឬកូនចៅរបស់គណបក្សប្រឆាំងមិនភ្លើដូចមេទៀតឡើយ ខណៈពួកគេបានដកខ្លួន មកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្ដបន្ទាប់។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានជាតិ កសិកម្មព្រែក លៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ដោយសារមេក្រុមប្រឆាំងល្ងង់ ខ្វះការយល់ដឹង ទើបអ្នកដើរតាមខ្លួនជាច្រើន បានមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសស្វាគមន៍ចំពោះសមាជិក-សមាជិកា របស់គណបក្សនយោបាយនានា មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែមានបុគ្គលម្នាក់តែប៉ុណ្ណោះដែល សម្ដេច មិនទទួលយកជាដាច់ខាត៕