ចាប់ពីថ្ងៃនេះទៅ ពួកឧទ្ទាមនៅស៊ីរីអាចបាញ់បំផ្លាញយន្តហោះស៊ីវិលរបស់រុស្ស៊ី
គឺថ្ងៃអង្គារទី៤កញ្ញានេះដែលចូលជាធរមានបទប្រកាសធ្វើដោយភាគីប្រឆាំងនៅ ស៊ីរីថា នឹងវាយប្រហារទៅលើរាល់យន្តហោះស៊ីវិលណា ដែលហោះទៅកាន់រដ្ឋ ធានី Damas និងក្រុង Alep ជាក្រុងទី២របស់ស៊ីរី ដ្បិតតាមយោបល់គេ យន្តហោះ ទាំងនេះ តែងត្រូវរបបលោកប្រធានាធិបតី អាសាដ ប្រើសម្រាប់ដឹកអាវុធពីប្រទេស រុស្ស៊ី អ៊ីរ៉ាក់ អ៊ីរ៉ង់ និងលីបង់។ ក្រសួងការបរទេសរុស្ស៊ីទើបថ្លែងថ្កោលទោស ដល់គម្រោងឃោរឃៅនេះ របស់ពួកឧទ្ទាមស៊ីរី ហើយទូន្មានពលរដ្ឋរុស្ស៊ីកុំ ឲ្យហោះ ទៅទីនោះអី។
តាមក្រសួងការបរទេសរុស្ស៊ី ការគម្រាមរបស់ “កងទ័ពសេរីស៊ីរី” ដែលជាស្លាបប្រ យុទ្ធរបស់ភាគីប្រឆាំងស៊ីរី ប្រកាសអាកាសយានដ្ឋានស៊ីវិលនៅក្រុង Damas និង ក្រុង Alep ថា ជាទីដៅយោធា គឺជាការមិនអាចទទួលយកបានជាដាច់ខាត។ ពី ព្រោះ វាបំពានយ៉ាងកម្រោលបំផុតលើច្បាប់អន្តរជាតិ ជាបឋម គឺលើអនុសញ្ញា ក្រុង Chicago ឆ្នាំ១៩៤៤ ដែល “ស្តីអំពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ”។ ក្រសួងការ បរទេសរុស្ស៊ីកត់សម្គាល់ថា “ក្នុងន័យសីលធម៌ ការគម្រាមរបស់ “កងទ័ពសេរីស៊ីរី” គឺបង្ខិតពួកឧទ្ទាមស៊ីរី ទៅជិត”ខ្សែបន្ទាត់ក្រហម” ម្យ៉ាង កាលដែលសកម្ម ភាពពួកគេ លែងប្លែកខុសឡើយ ពីឧក្រិដ្ឋកម្មប្រព្រឹត្តដោយអង្គការភេរវនិយម អន្តរជាតិ Al-Qaeda។
ក្រសួងការបរទេសរុស្ស៊ីក៏រំលឹកថា ទាំងមកទល់ឥឡូវ សំណង់ស៊ីវិលនានា និងបណ្តា ជនស៊ីវិលនៅស៊ីរី តែងរងនូវការវាយប្រហារជារឿយៗពីខាងក្រុមប្រដាប់អាវុធនៃភាគី ប្រឆាំងស៊ីរី។ ក្រសួងការបរទេសរុស្ស៊ីលើកឡើងតមកទៀត ៖ សេចក្តីប្រកាសរបស់ “កងទ័ពសេរីស៊ីរី” តាមធាតុពិតដែលមាន គឺបញ្ជាក់ឲ្យឃើញថា អំពើភេរវកម្មឥឡូវ ប្រែក្លាយទៅជាវិធីមួយធំជាគោលនៃសកម្មភាពពួកគេ។ ប៉ុន្តែពួកប្រទេសដែល ជា អាណាព្យាបាល ឧបត្ថម្ភលុយដល់ពួកប្រឆាំង ក្បាលរឹងមិនព្រមសម្រុះសម្រួល នៅស៊ីរី ទាំងលើកទឹកចិត្តពួកនេះឲ្យប្រកែកកុំចរចាជាមួយអាជ្ញាធរ និងជួយចូក ចែវឲ្យគេ”ច្បាំងរហូតដល់ទីអវសាននៃជ័យជំនះ” គឺខំខ្ទប់ត្រចៀកខ្លួនធ្វើ មិន ឮទេ ការគម្រាមរបស់ពួកនៅក្រោមបង្គាប់ខ្លួននោះ។
ក្រសួងការបរទេសរុស្ស៊ី ក្នុងសេចក្តីថ្លែងការណ៍ខ្លួនសង្កត់ធ្ងន់ថា ៖ក្នុង ករណីបើការគម្រាមបាញ់យន្តហោះស៊ីវិល ប្រកាសដោយ “កងទ័ពសេរីស៊ីរី” លេច ចេញ ជាការអនុវត្តន៍មែននោះ តួនាទីទទួលខុសត្រូវចំពោះផលវិបាកនៃទង្វើនោះ គឺធ្លាក់ទាំងស្រុង ទាំងទៅលើពួកដែលប្រព្រឹត្តផ្ទាល់ ទាំងទៅលើពួកអាណា ព្យាបាលរបស់គេ៕ ដោយ កែវ ឆាយា (RFI)