លោក Keisuke Honda អស់ភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជាហើយ

សារព័ត៌មាន​ Cambodia Mews/

ភ្នំពេញ៖ ជំនួបបញ្ចប់ពូល A នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ រវាងក្រុមជម្រើសជាតិ U22 កម្ពុជា និងក្រុម U22 ឥណ្ឌូនេស៊ី នៅរាត្រីថ្ងៃទី១០ ខែឧសភានេះ បានក្លាយជាការប្រកួតចុងក្រោយ ដឹកនាំដោយលោក Keisuke Honda បន្ទាប់ពី ក្រុមគោព្រៃជំទង់កម្ពុជា បន្ដចាញ់ ២-១ មិនអាចឡើងទៅវគ្គបន្ដបាន។

ក្រោយចប់ការប្រកួត គេឃើញមានវត្តមាននាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្រម​ទាំង​ក្រុម​ការងារ​គ្រូ និងកីឡាករទាំងអស់ បានជួបជុំ និងលាគ្នាជាមួយលោក Keisuke Honda ចំពោះ​មុខ​អ្នក​គាំទ្រ​ជា​ច្រើ​នៅ​ព​ហុកីឡ​ដ្ឋានជាតិ ខណៈបណ្ដាក្លិប និងអ្នកគាំទ្រជាច្រើន ក៏បានអរគុណបុរសជនជាតិជប៉ុនរូបនេះ ដែលបានលះបង់ និងខំប្រឹងដឹកនាំ អភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាផងដែរ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសនៅរាត្រីថ្ងៃពុធនេះថា ពួកយើងទាំងអស់គ្នាពីក្រុមជម្រើសជាតិកម្ពុជា កីឡាករ គ្រូបង្វឹក និងមន្រ្តី ស.ប.ក ទាំងអស់ សូមថ្លែងអំណរគុណចំពោះទឹកចិត្ត ការគាំទ្ររបស់បងប្អូនក្នុងអំឡុងព្រឹត្តិការណ៍នេះ និង​សោក​ស្ដាយ​ដែល​មិនអាចបន្តទៅជុំបន្ទាប់។ សូមអរគុណដល់លោក Keisuke Honda ចំពោះការខិតខំប្រឹងប្រែងក្នុងរយៈពេល ៥ឆ្នាំ​កន្លង​មក​នេះ។ ពួកយើងសូមជូនពរឲ្យលោកជួបប្រទះតែសំណាងល្អ និងជោគជ័យគ្រប់ភារៈកិច្ចនាពេលខាងមុខ»៕

 

Related Articles

Back to top button
Close
Close