សម្តេច​តេជោ​ផ្តាំ​ទៅ​អ្នក​លេង ​Facebook ​ម្នាក់​ឱ្យ​សុំទោស​គ្រូ​បង្វឹក​បាល់​ទាត់​ជន​ជាតិ​ជប៉ុន​លោក ​ហុង​​ដា​

សារព័ត៌មាន Cambodia News/

ភ្នំពេញ៖ ក្នុងជំនួបជាមួយអត្តពលិកស៊ីហ្គេមរបស់កម្ពុជានៅវិមានសន្ដិភាព រសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រាប់ទៅកាន់អ្នកលេងបណ្ដាញសង្គមម្នាក់ឈ្មោះ ម៉ៃ សុគន្ធ ឱ្យ​ធ្វើ​ការ​សុំទោស​ដល់គ្រូបង្វឹកបាល់ទាត់ជនជាតិជប៉ុនលោក ហុងដា បន្ទាប់ពីបានប្រើប្រាស់ភាសាប្រមាថដេញលោក ហុងដា ចេញពីប្រទេស។

សម្ដេចចាត់ទុកការលើកឡើងរបស់លោក ម៉ៃ សុគន្ធ គឺខុសគេតែឯង ដែល​ស្នើ​នឹង​ការ​ប្រមាថ​មើល​ងាយ​ដល់​ក្រុម​កីឡាករ​​​កម្ពុជាទាំងមូល។ សម្ដេចថា៖ «កូនធ្វើបែបនេះវាស្មើនឹងទះកំភ្លៀងកីឡាកររបស់យើង»។

សម្ដេចតេជោឱ្យលោក ម៉ៃ សុគន្ធ សុំទោសលោក ហុងដា ឱ្យបានត្រឹមត្រូវ ខណៈសម្ដេចបញ្ជាក់ថា រដ្ឋាភិបាល​នឹង​មិន​ទុក​បញ្ហា​នេះ​ដោយគ្មានដំណោះស្រាយនោះទេ៕

 

Related Articles

Back to top button
Close
Close