សម្តេចតេជោ ហ៊ុន សែន ព្រមាន​ដក​តំណែង​អគ្គនាយក​ទូរទស្សន៍​ជាតិ ​​

​សារព័ត៌មាន Cambodia News/

ខេត្តព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ បាន​ស្ដី​បន្ទោស​ដល់​រដ្ឋ​មន្ត្រី​ព័ត៌​មាន​ និង​​អ្នក​​គ្រប់​​គ្រង​​ស្ថានីយ​​ទូរទស្សន៍​ជាតិ​ឱ្យ​ចាប់​អារម្មណ៍​ផ្សាយ​ការ​ប្រកួត​ស៊ី​ហ្គេម​វិញ​បន្ទាប់​ពី​ខក​ខាន​ផ្សាយ​កា​​រ​ប្រកួត​កាល​ពី​ម្សិល​មិញ​។ សម្ដេច​​ព្រមាន​ដក​អគ្គនាយក​នៃ​ស្ថានីយន៍​ទូរទស្សន៍​ជាតិ​ចេញ​ពី​តំណែង​ផង​ដែរ​ប្រសិន​ជា​មិន​អាច​ធ្វើ​រឿង​នេះ​បាន​។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីកកំពង់ផែក្រុងព្រះសីហនុ អបអរខួប៧០ឆ្នាំទំនាក់ទំនងកម្ពុជា-ជប៉ុន និងទិវាពលកម្មអន្តរជាតិ ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ នៅកំពង់ផែក្រុងព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចចង់ឱ្យស៊ីហ្គេមក្លាយជាបុណ្យជាតិដែលអបអរទូទាំងប្រទេស ដោយសម្រួលការលំបាកឱ្យប្រជាពលរដ្ឋដែលចង់មើលការប្រកួតតែបែរជាខកចិត្តវិញដោយសារទូរទស្សន៍ជាតិមិនបានផ្សាយទូលំទូលាយពីព្រឹត្តិការណ៍កីឡានេះ។

សម្ដេចថា៖ «ផ្សាយឱ្យវាសប្បាយទូទាំងប្រទេសមើល! […] បើខ្ញុំទៅវិញអត់មានធ្វើទេលោកអ្នកនឹងអស់តំណែងមុនម៉ោង ៩យប់ និយាយប្រាប់ឱ្យហើយ»។

ជាមួយគ្នានេះសម្ដេចតេជោបានស្នើដល់ស្ថានីយទូរទស្សន៍ឯកជនធ្វើការផ្សព្វផ្សាយពីការប្រកួតកីឡានេះឱ្យបានទូលំទូលាយផងដែរ៕

 

 

Related Articles

Back to top button
Close
Close