ឯកឧត្តម ហ៊ុន ម៉ានី៖ សមាជិក​បក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​ធ្វើ​ឱ្យ​ប្រជា​ជន​មាន​ទំនុក​ចិត្ត​ថា ​ពិត​ជានៅ​ជា​មួយ​ប្រ​ជា​ជន​

​សារព័ត៌មាន Cambodia News/

ភ្នំពេញ៖ ឯកឧតកតម ហ៊ុន ម៉ានី អគ្គលេខា​ធិការ​នៃ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈ​ចល​នាម​ហាជន ​បាន​លើក​ឡើង​ថា ​សកម្មជន​គណ​បក្ស​ទាំង​អស់​ត្រូវ​មាន​អាកប្ប​កិរិយា​ល្អ​ ពាក្យ​សម្តី​ទន់​ភ្លន់​ច្បាស់​លាស់ ​បន្ត​ធ្វើ​អំពើ​ល្អ​ជា​ប្រចាំ ​ដើម្បី​ឱ្យ​ប្រ​ជាជ​ន​មាន​ទំនុកចិត្ត​ថា ​គណ​ប​ក្ស​ប្រជាជន​ពិត​ជា​នៅ​ជា​មួយ​ប្រជា​ជន​។

ថ្លែងក្នុងឱកាសធ្វើបទបង្ហាញលើប្រធានបទ «ការងារចលនាមហាជនសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣» ក្នុងពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស ឯកឧត្តមបញ្ជាក់ថា សកម្មជនគណបក្សទាំងអស់ ​ត្រូវអនុវត្តនយោបាយឲ្យជាក់លាក់ មាន​អាកប្បកិរិយា​ល្អ ​ពាក្យសម្តីទន់ភ្លន់ច្បាស់លាស់ ​បន្តធ្វើអំពើល្អជាប្រចាំ ដើម្បីឲ្យប្រជាជនមាន​ទំនុកចិត្តថា គណបក្សប្រជាជន ពិតជានៅជាមួយប្រជាជន។ ការកាន់អំណាច គឺដើម្បីប្រជាជន។

ឯកឧត្តមបានបញ្ជាក់ថា ការឈ្នះឆ្នោត គឺមិនមែនសំដៅលើ​តែត្រឹមថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ នោះទេ តែត្រូវឈ្នះជារៀងរហូត ​និងគ្រប់ពេលវេលា។ ឯកឧត្តមបានបញ្ជាក់ថា បើបក្សមិនឈ្នះឆ្នោតទេ សមាជិក-សមាជិកាបក្សក៏មិនមានឱកាសបានបន្តដឹកនាំប្រទេសឱ្យបានកាន់តែរីកចម្រើនដែរ៕

Related Articles

Back to top button
Close
Close