សម្តេច​តេជោរ​ម្លឹក​ពី​ការ​សង្គ្រោះ​នាវា ​Westerdam​ នៅ​កំពង់​ផែ​ក្រុង​ព្រះ​សីហនុកាល​ពី​៣​ឆ្នាំ​មុន​

សារព័ត៌មាន Cambodia News/

ខេត្តព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរម្លឹកពីសង្គ្រោះនាវា Westerdam កាលពី៣ឆ្នាំមុននៅកំពង់ផែក្រុងព្រះសីហនុ ជាមួយគ្នានឹងការស្វាគមន៍ការវិលត្រលប់ជាថ្មីនៃនាវានេះមកកម្ពុជាវិញចុងឆ្នាំ២០២៣នេះ។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីកកំពង់ផែក្រុងព្រះសីហនុ ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នេះសម្ដេចតេជោថា៖ «ខ្ញុំឮថា ខែធ្នូឆ្នាំនេះ នាវា Westerdam នឹងវិលត្រលប់មកកម្ពុជាជាមួយនឹងការគ្រោងរបស់កំពង់ផែធ្វើផ្លាកសញ្ញាមួយបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជាទៅលើសិទ្ធិរស់រានមានជីវិត»។

សម្ដេចតេជោអរគុណដល់បុគ្គលិកនានានៃកំពង់ផែដែលបានចូលរួមធ្វើឱ្យការស្វាគមន៍នាវាកាលពីឆ្នាំ២០២០ ផងដែរ៕

Related Articles

Back to top button
Close
Close