អតីតអភិបាលខេត្តតាកែវត្រូវបាន​ ព្រះមហាក្សត្រ ចេញ​ព្រះ​រាជ​ក្រឹត្យ​លើក​លែង​ទោស​

​សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ​ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដែលត្រូវបានផ្ដន្ទាទោសពាក់ព័ន្ធអំពើឃាតកម្ម ពេល​នេះ​ត្រូវ​បាន​​ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់​បាន​ចេញ​ព្រះ​រាជ​ក្រឹត្យ​ត្រាស់បង្គាប់លើកលែងទោស។

ការចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសនេះ ធ្វើឡើងតាមសំណើទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានបញ្ជាក់យ៉ាងដូច្នេះថា «លើកលែងទោសឲ្យទណ្ឌិតឈ្មោះ ឡាយ វណ្ណៈ ភេទប្រុស កើតឆ្នាំ១៩៧៣ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់១៣ឆ្នាំ តាម​អំណាច​សាលដីកា​ព្រហ្ម​ទណ្ឌ​​ស្ថាពរលេខ ៤៤៥ VI ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ របស់តុលាការកំពូល»៕

Related Articles

Back to top button
Close
Close