ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ក្នុងយុគសម័យទំនើបតួនាទីអប់រំរបស់សាសនាកាន់តែមានសារៈសំខាន់
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ តាមរយៈវីដេអូ ថ្លែងសុន្ទរកថា ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអមរា ស្ថិតនៅក្នុងភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីម្សិលមិញ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា វិទ្យាសាស្ត្រ និងសាសនាត្រូវដើរទន្ទឹមគ្នា ត្រូវជួយបំពេញគ្នាទៅវិញទៅមក ហើយតួនាទី អប់រំរបស់សាសនាកាន់តែមានសារៈសំខាន់នៅក្នុងយុគសម័យទំនើប។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ថ្ងៃអនាគតរបស់ គណបក្សប្រជាជនកម្ពុជា បានផ្តល់តម្លៃខ្ពស់ចំពោះតួនាទីសាសនាសម្រាប់សង្គមជាតិ ដោយចាត់ទុកថា សាសនាត្រូវដើរទន្ទឹមគ្នាជាមួយវិទ្យាសាស្ត្រ ក្នុងការជួយដល់សង្គមរីកចម្រើន និងសុខដុមរមនា។
សាសនាមានសារសំខាន់ក្នុងការពន្យល់២ចំណុច ដែលក្នុងនោះទី១ គឺអបិយជំនឿ និងមួយទៀតអប់រំផ្លូវចិត្តឱ្យមនុស្សមានសន្តិភាព ធ្វើល្អបានល្អ៕