ស្រ្តីដឹកនាំសហភាពអាហ្រ្វិកជាលើកដំបូង
លោកស្រី អិនកូសាហ្សាណា ដ្លាមីនី ហ្សូម៉ា (Nkosaana Dlamini-Zuma) បាន បង្កើតប្រវត្តិសាស្រ្តមួយនៅថ្ងៃទី១៥ ខែកក្កដា ដោយបានក្លាយទៅជា ស្រ្តីទីមួយ ដែលត្រូវបានបោះឆ្នោតជ្រើសរើស ឱ្យដឹកនាំគណៈកម្មការសហ ភាពអាហ្រ្វិក (African Union Commission)។
ប្រធានថ្មីរបស់សហភាពអាហ្រ្វិក បានជំនួសដំណែងរបស់លោក ជីន ពីង (Jean Ping) ប្រធានបច្ចុប្បន្នដែលជាជនជាតិ ហ្គាបូន (Gabonese) និងដែលបានដឹកនាំ អង្គការដែលមានសមាជិក៥៤រូបនេះតាំងពីឆ្នាំ២០០៨មក។ លោកស្រី អិនកូ សាហ្សា ណា ដ្លាមីនី ហ្សូម៉ា (Nkosaana Dlamini-Zuma) វ័យ៦៣ឆ្នាំ គឺជាអតីតភរិយារបស់លោក ចាកូប ហ្សូម៉ា (Jacob Zuma) ប្រធានាធិបតីនៃ ប្រទេសអាហ្រ្វិកខាងត្បូង ហើយនាពេលថ្មីៗនេះ បានបម្រើការជារដ្ឋមន្រ្តីក្រសួង កិច្ចការក្នុងប្រទេសរបស់លោក។
«វាពិតជាអស្ចារ្យណាស់ ដែលមានមនុស្សម្នាក់ដឹកនាំសហភាពអាហ្រ្វិក ដែល មនុស្សម្នាក់ធ្លាប់ជាវេជ្ជបណ្ឌិតមួយរូប ប៉ុន្តែ លោកស្រីក៏ជាសកម្ម ជនមួយ រូបផងដែរ»។
លោកស្រី អ៊ីមីរ៉ា វូដស៍ (Emira Woods) ធ្វើការជាមួយវិទ្យាស្ថានសម្រាប់ការ សិក្សាអំពី គោល នយោបាយ (Institute for Policy Studies) នៅក្នុងទីក្រុង វ៉ាស៊ីនតោន (Washington)។ លោកស្រីនិយាយថា ការជឿជាក់យ៉ាងមុត មាំរបស់លោកស្រី ដ្លាមីនី ហ្សូម៉ា នៅក្នុងមហាសន្និបាតជាតិអាហ្រ្វិក (ANC) និងដំណែងផ្សេងៗជាច្រើនដែលលោកស្រីធ្លាប់បានទទួល ចាប់តាំងពីការ ដួល រលំនៃរបប អាផាថេត (apartheid) បានបង្ហាញថា លោកស្រីមានសមត្ថភាព ប៉ុន្តែបញ្ហាប្រឈមយ៉ាងធំធេង កំពុងរង់ចាំលោកស្រី។
«រឿងរ៉ាវគ្រប់យ៉ាង ដែលកំពុងកើតឡើងដោយសារវិបត្តិនៅក្នុងប្រទេស ម៉ាលី (Mali) គឺជាបញ្ហាប្រឈមសំខាន់បំផុតមួយនៅក្នុងពេលនេះ។ នេះបើ យោងតាមការរកឃើញរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ឥឡូវនេះ អ្នក ក៏មានសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោផងដែរ ដែលរដ្ឋជិតខាងមួយនេះ ត្រូវបានរកឃើញថាមានការទទួលខុសត្រូវចំពោះអំពើឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ឆ្លង កាត់ព្រំដែន ភាគខាងកើតនៃប្រទេសកុងហ្គោ។ តើអ្នកនឹងបញ្ចប់វិបត្តិទាំងនេះ យ៉ាង ដូចម្តេច?»
ជាងនេះទៅទៀត លោក ស្ទីវវែន ហ្រ្វិដមែន (Steven Friedman) អ្នកវិភាគ នយោបាយនៃសាកលវិទ្យាល័យ ចូហាននែសប័ក (University of Johannesburg) និយាយថា មានការព្រួយបារម្ភអំពីសិទ្ធិជាមូលដ្ឋាន។
ប្រជាពលរដ្ឋនៅក្នុងទ្វីបនេះ នៅតែទទួលរងផលប៉ះពាល់ជាអវិជ្ជមានដោយ សារ សង្រ្គាម។ នៅតាមផ្នែកជាច្រើន ពួកគេនៅតែមិនត្រូវបានស្តាប់ ឭពីសំណាក់ មនុស្សដែលគ្រប់គ្រងពួកគេទេ ហើយប្រជាពលរដ្ឋជាច្រើនកំពុងរស់នៅក្នុងភាពក្រីក្រ»។
លោកស្រី ដ្លាមីនី ហ្សូម៉ា មកពីខេត្ត ខ្វាហ្សូលូ ណាតាល (KwaZulu Natal) នៃប្រទេស អាហ្រ្វិកខាងត្បូង។
ប្រតិកម្មនៅក្នុងទ្វីបនេះគឺមានភាពចម្រុះ។
«យើងត្រូវតែរង់ចាំមើលសិន។ ប៉ុន្តែ ប្រទេសអាហ្រ្វិកខាងត្បូង មានឧទាហរណ៍ ដ៏ល្អសម្រាប់ទ្វីបអាហ្រ្វិក ទាក់ទងនឹងរដ្ឋាភិបាលនិងលទិ្ធប្រជាធិបតេយ្យ»។
«នៅប្រទេសលីប៊ីរីយ៉ា (Liberia) យើងមានស្រ្តីមួយរូបនៅក្នុងលំដាប់កំពូល ហើយដូចគ្នាផងដែរនៅប្រទេស ម៉ាឡាវី (Malawi)។ ហើយឥឡូវនេះ យើងមាន ស្ត្រីជាតិអាហ្រ្វិកខាងត្បូងមួយរូបនៅក្នុងលំដាប់កំពូលនៃ សហភាពអាហ្រ្វិក។ ខ្ញុំគិតថា វាអាចដំណើរការបាន»៕ដោយ៖ ឌី ខាំបូលី (VOA)