សិក្ខាសាលា​ផ្សព្វផ្សាយ និងធ្វើបច្ចុប្បន្នភាព ពីវឌ្ឍនភាពនៃ របបសនតិសុខសង្គម ដល់អ្នកសារព័ត៌មាន

សារព័ត៌មាន​ Cambodia News /

ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ ក្លិបអ្នកកាសែតកម្ពុជា ( ក.អ.ក ) ដោយមានកិច្ចសហការជាមួយអង្គការ Oxfam បាន រៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីរបបសន្តិសុខសង្គម (ប.ស.ស) ដល់សមាជិកអ្នកសារព័ត៌មាន ក្រោមគម្រោង «គាំពារ​សង្គម​ប្រកបដោយបរិយាបន្នដែលឆ្លើយ​តបទៅ​នឹងតម្រូវការរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ» ដើម្បី​លើក​កម្ពស់​ការ​ផ្សព្វ​ផ្សាយពី ប.ស.ស តាមប្រពន្ធ័ផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយដល់សាធារណៈជាពិសេស​និយោជិតក្នុងវិស័យកាត់ដេរនៅកម្ពុជា។

សិក្ខាសាលានេះមានគោលបំណងពង្រឹងសមត្ថភាពជូនអ្នកសារព័ត៌មានតាមរយៈបទបង្ហាញពី អ្នកជំនាញបេឡាជាតិរបបសន្តិសុខ សង្គម (ប.ស.ស) ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយពី របប​សន្តិសុខសង្គម (ប.ស.ស) តាមប្រព័ន្ធ ផ្សព្វផ្សាយ​ឲ្យកាន់តែ​ទូលំ​ទូលាយ​ដល់​សាធារណជន ជាពិសេសកម្មករនិយោជិតក្នុងវិស័យកាត់ដេរ។ ចែករំលែកនិងពង្រឹងការយល់ដឹងបន្ថែមទៀត ដល់​សមាជិក​សាព័ត៌មានស្តីពីគោលនយោបាយគាំពារសង្គម និងបញ្ហាប្រឈមរបស់កម្មករ​និយោជិត (ភាគច្រើនជាស្ត្រី) ក្នុងការទទួលបាន និងការប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស។

សិក្ខាសាលានេះ ក៏បានចែករំលែកនូវចំណេះដឹង និងលទ្ធផលអំពីការអនុវត្តគម្រោង INSPIRE ជូនដល់អ្នកចូលរួម និងបង្កើនប្រសិទ្ធភាពនៃការងារទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គមកម្ពុជា, និងបង្កើនកិច្ចសហការពាក់ព័ន្ធនានាលើការងារទំនាក់ទំនង និងផ្សព្វផ្សាយជាមួយស្ថាប័នផ្សព្វផ្សាយព័ត៌មាន។

គួរបញ្ជាក់ថា គោលនយោបាយគាំពារសង្គម គឺជាយន្តការចម្បងមួយ ដើម្បីបង្កើតឲ្យមាន​សេដ្ឋកិច្ច​ដែលប្រកបដោយបរិយាបន្នដែលបង្កលក្ខណៈឲ្យកម្មករនិយោជិតវិស័យកាត់ដេរ បង្កឡើងដោយ​វិបត្តិសេដ្ឋកិច្ច និងក្រុមគ្រួសាររបស់ពួកគាត់មានលទ្ធភាពកាត់​បន្ថយភាពងាយរងគ្រោះ៕

 

Related Articles

Back to top button
Close
Close