សម្តេចតេជោ ហ៊ុន សែន ៖ ​បណ្ដាបក្សនយោបាយ ត្រូវ​គោរពដល់សិទ្ធិប្រជាពលរដ្ឋ និងប្រជាធិបតេយ្យ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ​ថ្លែងក្នុងពិធីសម្ពោធអគារសិក្សា និងប្រគល់សញ្ញាបត្រ ជូនដល់និស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាន​អំពាវ​នាវ​ដល់​បណ្ដា​បក្ស​នយោបាយ ឱ្យគោរពដល់សិទ្ធិប្រជាពលរដ្ឋ និងប្រជាធិបតេយ្យ។

សម្ដេចតេជោបាន​លើក​ឡើង​ថា កន្លងមកក្រុមយុវជន សង្គមស៊ីវិល ដែលធ្លាប់គាំទ្របក្សប្រឆាំង និងរិះគន់រាជរដ្ឋាភិបាល ប៉ុន្ដែ​ពេល​នេះ​ពួក​គេបែរ​​មកគាំទ្រសកម្មភាព និងការងារជាមួយរាជរដ្ឋាភិបាល បែរជាក្រុមបក្សនយោបាយប្រឆាំងទាំងនោះនាំគ្នារិះគន់ និង​ប្រមាថ​ដល់​ពួក​គេទៅវិញ ដែលសកម្មភាពនេះគ្មានការគោរពលទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បាន​ប្រកាសផ្តាំផ្ញើដល់ក្រុមជ្រុលនិយមមួយចំនួន សូម​កុំ​វាយ​តម្លៃ​អតីត​អ្នក​ប្រឆាំង​មក​ចូល​រួម​ជា​មួយ​គណ​បក្ស​ប្រជាជនកម្ពុជាថា ជាអ្នកលក់ខ្លួន ឬលក់ក្បាលឱ្យគណបក្សប្រជាជនកម្ពុជា។ សម្តេចអំពាវនាវ «សូមផ្តល់​តម្លៃ​ដល់​មនុស្ស​គ្រប់គ្នា ក្នុងឋានៈដែលខ្លួនប្រកាសក្តែងៗថាជាប្រជាធិបតេយ្យ សេរី៕

Related Articles

Back to top button
Close
Close