សម្តេចតេជោ ហ៊ុន សែន បដិសេធមិនទទួលយកការសុំទោសពីលោក សុន ឆ័យ

សារព័ត៌មាន Cambodia News/

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាស​មិន​ទទួល​យក​ការ​សុំទោស​ពីលោក សុន ឆ័យ ដោយថា មិនចង់ឱ្យមានការចោទមកលើគណបក្សប្រជាជនដដែលជាដដែល។

សម្ដេចតេជោបានសរសេរនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមតេក្រាមនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈនេះ ដោយ​ភ្ជាប់​មក​ជា​មួយ​នៅលិ​ខិត​សុំទោស​របស់លោក សុន ឆ័យ ដែលបានសរសេរកាលពីថ្ងៃទី១៣ ខែកុម្ភៈ ដោយក្នុងនោះលោក សុន ឆ័យ បានសរសេរថា ការ​និយាយ​របស់​លោកគឺដោយគ្មានបំណងចោទគណបក្សប្រជាជនកម្ពុជា ជាចោរលួចសន្លឹកឆ្នោតនោះទេ និង​បាន​សុំទោស​ជូន​ចំពោះ​គណបក្ស​ប្រជាជនផងដែរ។

លោកថា៖ «រូបខ្ញុំបាទ សុន ឆ័យ មិនដែលមានចេតនា ចោទគណបក្សប្រជាជនកម្ពុជា ឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថាជាចោរលួចសន្លឹកឆ្នោត ហើយក៏នឹងមិនមានបំណងចោទថាគណបក្សប្រជាជនកម្ពុជា ជា​ចោរ​លួច​សន្លឹក​ឆ្នោត​នេះនៅ​ពេល​អនាគតនោះដែរ។ បើគណបក្សប្រជាជនកម្ពុជា ឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាត់​ទុក​សម្តី​ក្នុង​ប​​ទ​សម្ភាសន៍ថាខ្ញុំបានចោទជាចោរលូចសន្លឹកឆ្នោតនោះខ្ញុំសុំអភ័យទោស»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាសម្ដេចមិនទទួលយកការសុំទោសនេះឡើយ។ មិន​ទទួល​យក​ក៏​ព្រោះ​តែ​សម្ដេច​ចង់​បញ្ចប់​នូវវប្បធម៌លាបពណ៌និងការប្រមាថ។

សម្ដេចថា៖ «យើងទទួលយកមិនបាននូវការចោទប្រកាន់ថាយើងជាអ្នកលួចសន្លឹកឆ្នោត។ យើង​ធ្លាប់​បាន​គេ​សុំទោស​ច្រើនដង​ហើយ​តែ​រឿង​ច្រំដែលនៅតែកើតឡើងទើបយើងចង់បញ្ចប់វប្បធម៌រឿងដដែលហើយសូមទោសតាមផ្លូវតុលាការដើម្បីឲ្យ​មនុស្យអាក្រក់​វារាង​ចាល។ ភាពខ្លួនឯងបានដឹងច្បាស់ហើយតើ សម រង្សុីធ្លាប់បានសូមទោសខ្ញុំតែទីបំផុតវាកើតដដែល។ អ្នក​គាំទ្រវា​គឺ​ដូច​គ្នា​ដែល​យើង​ត្រូវតែប្រើផ្លូវច្បាប់ដើម្បីបញ្ចប់រឿងច្រំដែលនេះ»។

សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសឲ្យលោក សុន ឆ័យ សងជំងឺចិត្តទៅ គ.ជ.ប ចំនួន ៩លានរៀល (ប្រមាណ ២ពាន់ដុល្លារ) និងធ្វើលិខិតសុំទោស គ.ជ.ប ក្នុងរយៈពេល ២ខែ បន្ទាប់ពីប្រកាស។

បន្ថែមលើនេះតុលាការក៏ឱ្យលោក សុន ឆ័យ សងសំណងជំងឺចិត្តដល់បក្សប្រជាជនចំនួន ៣ពាន់លានរៀល (ប្រមាណ ៧៥ម៉ឺនដុល្លារ) និងបង់ចូលរដ្ឋចំនួន ៨លានរៀលផងដែរ។

កាលពីខែសីហា ឆ្នាំ២០២២ ទាំង គ.ជ.ប និងបក្សប្រជាជន បានសម្រេចដាក់ពាក្យប្ដឹងលោក សុន ឆ័យ ទាក់ទងនឹងការ បរិហារកេរ្តិ៍ជាសាធារណៈតាមរយៈបទសម្ភាសន៍មួយដែលលោកធ្វើជាមួយសារព័ត៌មាន Cambodia Daily ដោយបានចោទថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សង្កាត់កាលពីថ្ងៃ៥ មានការលួចបន្លំ បំភ័យ និងទិញសន្លឹកឆ្នោត រហូតដល់ថ្នាក់ប្រើពាក្យប្រៀបធៀបទៅនឹង «ចោរ» ថែមទៀត៕

Related Articles

Back to top button
Close
Close