សម្តេចតេជោ ហ៊ុន សែន៖ ដោយសារកំហុសថ្នាក់ដឹកនាំធ្វើរដ្ឋប្រហារ ទើបកម្ពុជាដើរយឺត ជាងកូរ៉េខាងត្បូង
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា កាលពីសម័យមុនកម្ពុជា បានដើរលឿនជាងកូរ៉េខាងត្បូង ប៉ុន្តែដោយសារថ្នាក់ដឹកនាំ សម្រេចធ្វើរដ្ឋប្រហារ ទើបធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍ ដើរយឺតជាងកូរ៉េខាងត្បូង នាពេលបច្ចុប្បន្ន។
ក្នុងពិធីប្រគល់ សញ្ញាបត្រដល់និស្សិត បច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេសជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នាព្រឹកថ្ងៃ២៧ កុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោលើកឡើងថា តាមរយៈឯកសារវិដេអូនានា អ្នកបច្ចេកទេសក៏មានការកើនឡើង នៅក្នុងដំណាក់នោះ ក៏ប៉ុន្តែសង្គ្រាមបានបំផ្លាញការ រីកលូតលាស់ខាងបច្ចេកទេស រហូតដល់របបប៉ុលពត បានបំផ្លាញខ្ទេចតែម្តង។
សម្តេចតេជោបញ្ជាក់ថា «កាគិតគូរផ្នែកបច្ចេកទ នៅក្នុងប្រទេសកម្ពុជាមិនមែន មាននៅពេលក្រោយនេះទេ គឺមានតាំងពីសម័យដឹកនាំ របស់ព្រះបរមរតនកោដ្ឋ សីហនុ មកម៉្លេះ ពោលគឺនៅក្នុងទសវត្ស ៥០បានបង្កើតបច្ចេកវិទ្យា គឺវិទ្យាស្ថានបច្ចេកវិទ្យាសព្វថ្ងៃនេះរួចហើយ ហើយពេលនោះ មានឈ្មោះវិទ្យាស្ថានព្រះកុសមៈ ដែលសំដៅដល់ការបណ្តុះ បណ្តាលផ្នែកបច្ចេកទេសនេះឯង»។
សម្តេចតេជោគូសបញ្ជាក់ទៀតថា «ចំណុចនេះយើងចោទសួរថាតើ សួរថាបើសិនប្រទេសកម្ពុជា យើងមិនកើតសង្គ្រាមនៅឆ្នាំ១៩៧០ សួរថាតើប្រទេសយើង បានដើរដល់ណាហើយ? នៅក្នុងពេលនោះ កម្ពុជាមានប្រាក់ចំណូលជាង ២០០ដុល្លារក្នុងមួយនាក់ ក្នុងពេលដែលកូរ៉េខាងត្បូតមានតែ ១៧៨ដុល្លារទេ។ ដូច្នេះកម្ពុជាលឿនជាងកូរ៉េខាងត្បូងទៀត ប៉ុន្តែឥឡូវនេះ កូរ៉េខាងត្បូងគេដើរលឿន ទៅឆ្ងាយជាងយើងឆ្ងាយទៅហើយ ឯងយើងនៅក្រោយ»។