ចូ បៃដិន សន្យាផ្តល់កញ្ចប់ជំនួយយោធាថ្មីតម្លៃ ៥០០លានដុល្លារអាមេរិកដល់អ៊ុយក្រែន

សារព័ត៌មាន​ Cambodia News/

អ៊ុយក្រែន ៖ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ទីក្រុងកៀវដោយពុំមានការប្រកាសឱ្យដឹងជាមុន កាល​ពីថ្ងៃទី២០ ខែកុម្ភៈ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បាន​សន្យា​ផ្តល់​ជំនួយ​បន្ថែម​ចំនួន​៥០០​លាន​ដុល្លារ​ដល់​ប្រទេស​អ៊ុយក្រែន។

លោក ហ្សេលេនស្គី បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ លោក បៃដិន គឺ​ជា​សញ្ញាដ៏សំខាន់​បំផុត​នៃការ​គាំទ្រ​សម្រាប់​ប្រជាជន​អ៊ុយក្រែនទាំងអស់។

ដោយឡែកលោក បៃដិន បាននិយាយថា វ៉ាស៊ីនតោននឹងឈរជាមួយអ៊ុយក្រែនគ្រប់ស្ថានការណ៍ទាំងអស់។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយយោធាដ៏ធំបំផុតដល់អ៊ុយក្រែន ការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

សូមជម្រាបថា ជាទស្សនកិច្ចលើកដំបូង របស់លោក បៃដិន មកកាន់ទីក្រុងកៀវ គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង និងមុនគម្រប់ខួប ១ឆ្នាំគត់នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន៕

 

Related Articles

Back to top button
Close
Close