សម្តេចតេជោ ហ៊ុន សែន បង្ហាញ​រូប​ថត​ដ៏ក​ម្រ​មួយ​សន្លឹក​ក្នុង​ពេល​ចុះ​ពិនិត្យ​ទ័ព​ក្នុង​ឆ្នាំ១៩៧៨

​សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវរូបភាពមួយសន្លឹកដែលបានថតក្នុងឆ្នាំ១៩៧៨ ពេលដែលសម្ដេចចុះពិនិត្យទ័ពមុនវ៉ៃខ្មែរក្រហម៦ខែ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមថា៖ «រូបថត ដ៏ក​ម្រដែល​ទើប​រក​ឃើញ​ដែល​នេះ​ជាដំណើរ​ត្រួត​ពិនិត្យ​ភូមិសាស្រ្តដើម្បីហ្វឹកហ្វឺនកងវរសេនាតូចលេខ២៤៦ (24/6/1978) នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​សាមគ្គីសង្រ្គោះ​ជាតិ​កម្ពុជា​ដើម្បី​វាយ​រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត»។

នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន សម្ដេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញ​ពីរ​បបប្រល័យពូជសាសន៍នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ រត់ទៅសុំជំនួយពីប្រទេសវៀតណាម

ដោយសារការសម្រេចចិត្តដ៏ត្រឹមត្រូវនេះហើយទើបសម្ដេចអាចកសាងកម្លាំងយុទ្ធជនខ្មែរ ក្រោម​ជំនួយ​វៀត​ណាម​បាន​បើក​ការ​វាយ​ប្រហារលើខ្មែរក្រហមនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៨ ប្រើពេល១៣ថ្ងៃ វ៉ៃដល់រាជធានីភ្នំពេញ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បញ្ចប់របបដឹកនាំខ្មៅងងឹតរបស់ ប៉ុល ពត ពីកម្ពុជា និងបន្តដឹកនាំកម្ពុជាដល់បច្ចុប្បន្ន៕

Related Articles

Back to top button
Close
Close