សម្តេចតេជោ អរគុណគ្រឹះស្ថានឧត្តមសិក្សា ដែលបានបណ្ដុះបណ្ដាលធនធានមនុស្សក្នុងអំឡុងកូវីដ-១៩
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះគ្រឹះស្ថានឧត្តមសិក្សាឯកជនទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ជាមួយគ្នានោះក៏បានចូលរួមក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងអំឡុងពេលមានវិបត្តិនោះផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះក្នុងពេលដែលសម្ដេចអនុញ្ញាតដល់ប្រតិភូឧត្តមសិក្សាចូលជួបពិភាក្សាការងារនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្ដិភាព។
សូមជម្រាបថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ដោយ បារម្ភពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមសាលារៀនបានសម្រេចផ្អាកការសិក្សាដោយផ្ទាល់ដោយផ្ទេរមកជាការសិក្សាតាមអនឡាញវិញដែលជារបត់ថ្មីមួយនៃការសិក្សានៅកម្ពុជា៕