បក្ស​ប្រឆាំង​ចង់​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​បញ្ជូន​ជន​ភៀស​ខ្លួន​ស្រី​លង្កា​ទៅ​ប្រទេស​ខ្លួន​វិញ

រដ្ឋមន្ត្រីអន្តោប្រវេសន៍អូស្ត្រាលី លោក Chris Bowen បានបដិសេធការទទូច សុំរបស់បក្សប្រឆាំងឲ្យពិចារណាចំពោះការបញ្ជូន ជនស្វែងសុំសិទ្ធិជ្រកកោន ស្រីលង្កាឲ្យត្រឡប់ទៅប្រទេសរបស់ខ្លួន វិញ។

ឲ្យដឹងថា ជនស្វែងសុំសិទ្ធិជ្រកកោនស្រីលង្កាជាច្រើននាក់ គឺជាជនភៀសខ្លួន ផ្នែកសេដ្ឋកិច្ច ដែលទោះបីជាយ៉ាងណាតែងតែត្រូវគេបញ្ជូនត្រឡប់ទៅ ប្រទេសដើមរបស់ ខ្លួនវិញ។

បក្សប្រឆាំងនេះ ឲ្យដឹងទៀតថា រដ្ឋាភិបាលគួរតែចុះហត្ថលេខាលើព្រមព្រៀង មួយជាមួយស្រីលង្កា ធ្វើដូច្នេះពលរដ្ឋស្រីលង្កា នឹងត្រូវគេបញ្ជូនត្រឡប់ទៅ វិញ មុននឹងទទួលបានប្រព័ន្ធច្បាប់នៅអូស្ត្រាលី។

លោក Chris Bowen មានប្រសាសន៍ថា គម្រោងនេះ គឺរំលោភលើសន្ធិសញ្ញា ជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិទាំងស្រុង។

លោក រដ្ឋមន្ត្រីអន្តោប្រវេសន៍អូស្ត្រាលី ឲ្យដឹងថា នេះជាការទទូចសុំមិន ធម្មតាមួយ របស់គណបក្សប្រឆាំង ហើយអ្វីដែលពួកគេចង់ធ្វើនៅទីនេះ គឺអំពាវនាវ ឲ្យរដ្ឋាភិបាលដកខ្លួនចេញពីសន្ធិសញ្ញាជនភៀសខ្លួន៕

(Radio Australia)

Related Articles

Back to top button
Close
Close