ពូទីន ថា ប្រតិបត្តិការសឹករបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ប្រព្រឹត្តទៅយ៉ាងល្អ
សារព័ត៌មាន Cambodia News/
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ប្រតិបត្តិការសឹកនៅក្នុងប្រទេស អ៊ុយក្រែន ទទួលបានសន្ទុះរីកចម្រើនជាវិជ្ជមាន ហើយលោកសង្ឃឹមថា កងទ័ពរបស់លោកនឹងដណ្ដើមបានជ័យជម្នះកាន់តែច្រើនថែមទៀត បន្ទាប់ពីរុស្ស៊ី ប្រកាសពីការគ្រប់គ្រងបានទីក្រុងផលិតអំបិល Soledar ភាគខាងកើតរបស់អ៊ុយក្រែន។
សូមជម្រាបថា ការវាយលុកចូលអ៊ុយក្រែនពីសំណាក់រុស្ស៊ី កាលពីថ្ងៃទី២៤ខែកុម្ភៈ បានបណ្ដាលឲ្យក្លាយជាជម្លោះដ៏ធ្ងន់ធ្ងរបំផុត នៅអឺរ៉ុបចាប់តាំងពីសង្រ្គាមលោក លើកទី២ មក និងជាការប្រឈមដាក់គ្នាដ៏ធំបំផុតរវាងទីក្រុង Moscow និង លោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលរបស់គុយបា ឆ្នាំ១៩៦២មក៕