សម្តេចតេជោ ចូល​រួម​មរណទុក្ខ​ចំពោះអ្នក​ដែល​ស្លាប់​ក្នុង​អគ្គិភ័យ​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែត​

សារព័ត៌មាន​ Cambodia News/

ខេត្តកំពត៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន​ចូល​រួម​មរណទុក្ខ​ចំពោះ​អ្នក​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​អគ្គិភ័យ​នៅកាស៊ីណូក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានសម្លាប់មនុស្សជាង១០នាក់ និងរបួសរាប់សិបនាក់។

ថ្លែងក្នុងពិធីបើកការដ្ឋានស្ដារនិងលើកកម្រិតគុណភាពផ្លូវកំពត-កែប ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ព័ត៌មានបឋមគឺបានរកឃើញសាកសពចំនួន១២នាក់ ខណៈមានការប៉ាន់ស្មានថាមាន១៦នាក់ និងរបួសជាង ៦០នាក់។

សម្ដេចតេជោបានលើកឡើងថា កាល​ពី​ល្ងាច​ម្សិល​មិញ​សមត្ថកិច្ច​បាន​ផ្អាក​ការ​រុក​រក​សព​ជា​បណ្ដោះ​អាសន្ន​សិន​ដោយ​សារ​បារម្ភការ​បាក់​ស្រុតអាគារ តែព្រឹកនេះអាជ្ញាធរបានបន្តឡើងវិញហើយបន្ទាប់ពីពន្លត់ភ្លើងរលត់ទាំងស្រុងកាលពីយប់មិញ។ សម្ដេច​តេជោ​ថា​៖ «នេះជាសោកនាដកម្មមួយនៅចុងឆ្នាំដែលជារឿងអាក្រក់»។

សម្ដេចតេជោបន្ថែមថា ចាប់ពីពេលនេះទៅត្រូវគិតគូរពីប្រព័ន្ធអគ្គិភ័យក្នុងអគារធំៗ ខណៈ​សម្ដេច​បាន​បញ្ជា​ឱ្យ​រៀប​ចំ​សណ្តាប់​ធ្នាប់​នៅទីតាំងឆេះឱ្យបានឆាប់ដើម្បីបើកច្រកទ្វារអន្តរជាតិជាមួយថៃឡើងវិញ៕

 

Related Articles

Back to top button
Close
Close