មនុស្ស១៨នាក់បានស្លាប់ ដោយសារព្យុះព្រិលដ៏អាក្រក់មួយនៅសហរដ្ឋអាមេរិក

សារព័ត៌មាន​ Cambodia News/

វ៉ាស៊ីនតោន៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP បាន​ឲ្យ​ដឹង​ថា មនុស្ស១៨នាក់បានស្លាប់ ផ្ទះ និង​ហាង​ទំនិញ​រាប់​​សែនខ្នង គ្មានអគ្គិសនីប្រើប្រាស់នៅទូទាំងសហរដ្ឋអាមេរិក ដោយសារព្យុះព្រិលដ៏អាក្រក់មួយ។

ព្យុះព្រិលឈ្មោះ «bomb cyclone» ក៏បានបង្ខំឱ្យមានការលុបចោលជើងហោះហើរជាង ៣,០០០ជើងផងដែរ កាលពីថ្ងៃសៅរចុងសប្ដាហ៍នេះ បន្ទាប់ពីជើងហោះហើរ ៥,៧០០ជើង ត្រូវបានលុបចោលកាលពីថ្ងៃសុក្រកន្លងទៅនេះ ដែលធ្វើឱ្យអ្នកដំណើររាប់ពាន់នាក់ត្រូវជាប់គាំង នៅនាទីចុងក្រោយនៃការស្វាគមន៍ពីបុណ្យណូអែល ចូលមកដល់។

សីតុណ្ណភាពបានធ្លាក់ចុះទាបគួរឱ្យព្រួយបារម្ភនៅតាមផ្នែកមួយចំនួននៃសហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងរដ្ឋធានីវ៉ាស៊ីនតោន។ ចំណែកឯ ប្រព័ន្ធផ្គត់ផ្គង់ អគ្គិសនីនៅទូទាំងសហរដ្ឋអាមេរិក ត្រូវគាំងដំណើរការដោយសារតែតម្រូវការអគ្គិសនីខ្ពស់ពេកសម្រាប់ម៉ាស៊ីនកម្ដៅ និងការខូចខាតបណ្ដាញផ្គត់ផ្គង់អគ្គិសនីបង្កឡើងដោយ ព្យុះព្រិលនេះ។

បើតាមគេហទំព័រ Poweroutage.us ផ្ទុះ និងហាងទំនិញយ៉ាងហោច ៣០០,០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់ គិតត្រឹមល្ងាចថ្ងៃសៅរ៍ (ម៉ោងនៅអាមេរិក) ហើយបើទោះជាតួលេខនេះមានការថយចុះបើធៀបទៅនឹងប៉ុន្មានថ្ងៃមុនក៏ដោយ ក៏ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីនៅតែបន្តស្នើឱ្យប្រជាជនសន្សំសំច្ចៃ ដោយកាត់បន្ថយការប្រើ អំពូលភ្លើងដែលមិនចាំបាច់៕

 

Related Articles

Back to top button
Close
Close