ក្រសួង​អប់រំ ចេញ​សេចក្តី​ណែនាំ ​ស្តី​ពី​ដំណើរ​ការ​គ្រឹះ​ស្ថាន​បឋម​សិក្សា​សាធារណៈ​ក្នុងឆ្នាំ​សិក្សា​២០២២-​២០២៣ ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពីដំណើរការគ្រឹះស្ថានបឋមសិក្សាសាធារណៈ ក្នុងឆ្នាំសិក្សា ២០២២-២០២៣។ ឆ្នាំសិក្សា២០២២-២០២៣ ត្រូវចាប់ផ្តើមដំណើរការ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ និង​បញ្ចប់​​​​នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រសួងបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ដំណើរការនៃការអប់រំបឋមសិក្សា ផ្ដោតសំខាន់លើកំណែទម្រង់សាលារៀន តាមរយៈការអនុវត្តកម្មវិធីសាលាកុមារមេត្រី និងការគ្រប់គ្រងតាមសាលារៀន ក្នុងគោលបំណង ដើម្បី​ធានា​បាន​ការ​អប់រំ​មាន​គុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួយ ជីវិតសម្រាប់ទាំងអស់គ្នា ស្របតាមគោលដៅ និង​ចំណុចដៅនៃកំណែទម្រង់វិស័យអប់រំ និងផែនការយុទ្ធសាស្ត វិស័យអប់រំ៕

 

 

Related Articles

Back to top button
Close
Close