ថ្ងៃនេះ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៩នាក់ ខណៈអ្នកជាសះស្បើយ៤នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៩នាក់ ខណៈជាអ្នកជាសះស្បើយ៤នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,០៨២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,៩៨០នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕