​ពលរដ្ឋ​ខ្មែរ​៥០​%ផ្លាស់​ប្តូរទីលំនៅ​មករក​ការងារធ្វើ​នៅរាជ​ធានី​ភ្នំពេញ

 

 

ដោយ សយដុល្លា

 

ក្រសួងផែនការ និងអង្គការមូលនិធិសហប្រជាជាតិ សំរាប់ប្រជាជនប្រចាំប្រទេសកម្ពុជា UNFPA នាព្រឹកថ្ងៃទី៣ ខែ កញ្ញាឆ្នាំ២០១២ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញបានបង្ហាញឲ្យឃើញរបាយការណ៍ស្រាវជ្រាវស្តីពី ការផ្លាស់ប្តូរទីលំនៅរបស់ប្រជាជនកម្ពុជាថាប្រជាជន៥០%ផ្លាស់ប្តូរទីលំនៅមករកការងារធ្វើនៅរាជធានីភ្នំពេញ។

លោក ឆាយ ថន ទេសរដ្ឋមន្ត្រីក្រសួងផែនការ បានបញ្ជាក់ថា ប្រជាជនប្រមាណ ៥០ ភាគរយ នៃប្រជាជនកម្ពុជា ដែលចាកចេញពីស្រុកភូមិនៅជនបទបានផ្លាស់ប្តូរទីលំនៅ ចូលទៅរស់នៅរាជធានីភ្នំពេញ។លោកបានបន្តទៀត ថា ប្រមាណ៤០ភាគរយ នៃប្រជាជនកម្ពុជា ដែលកំពុងតែរស់នៅក្នុងរាជធានីភ្នំពេញ ជាជនចំណូលស្រុកថ្មី ពោលគឺបាន ចូលមករស់នៅរាជធានីភ្នំពេញ ក្នុងរយៈពេល មិនលើសពី ៥ឆ្នាំ។

លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាអត្ថប្រយោជន៍នៃការសិក្សាស្រាវជ្រាវនេះ គឺធ្វើឲ្យយើងមានការងាយស្រួលក្នុង ការរៀបចំគោលនយោបាយ ការធ្វើផែនការ ការរៀបចំកម្មវិធីវិនិយោគ

បើយោងទៅតាមជំរឿនឆ្នាំ១៩៩៨ ប្រជាជន ដែលរស់នៅក្នុងរាជធានីភ្នំពេញ ធៀបនឹងប្រជាជនសរុប មានប្រមាណ ១ ភាគ២០ប៉ុន្តែបច្ចុប្បន្នចំនួននេះ បានកើនឡើងដល់ទ្វេដងពោលគឺក្នុងចំណោមប្រជាជនសរុប ១០នាក់ មាន ១នាក់ រស់ នៅក្នុងរាជធានីភ្នំពេញ។

Related Articles

Back to top button
Close
Close