សារសំឡេងសម្តេចតេជោ បញ្ជាក់មូលហេតុមិនចាត់តំណាង ចូលរួមកិច្ចប្រជុំកំពូល G20 និង APEC
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈសារសំឡេងផ្ញើជូនជនរួមជាតិនៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឆ្លៀតបញ្ជាក់ផងដែរពីមូលហេតុមិនចាត់តំណាង ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 និង APEC។
សម្តេចតេជោបានអះអាងថា កិច្ចប្រជុំទាំងពីរនេះ គឺគេអញ្ជើញប្រធានអាស៊ាន ដោយចុចចំឈ្មោះសម្តេចផ្ទាល់តែម្តង មិនមែនអញ្ជើញកម្ពុជានោះទេ ដូច្នេះមិនអាចចាត់តំណាងជំនួសសម្តេចនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្រាប់កិច្ចប្រជុំG20 កម្ពុជាមិនមែនជាសមាជិកនោះឡើយ។
ការចូលរួមគឺតបតាមការអញ្ជើញរបស់ឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះកិច្ចប្រជុំ ហើយការអញ្ជើញនោះ គឺអញ្ជើញប្រធានអាស៊ាន ដោយចុចចំឈ្មោះរបស់សម្តេចតែម្តង។ ដូច្នេះសម្តេចមិនមានសិទ្ធិចាត់តាំងនរណាពីកម្ពុជា ដើម្បីជំនួសសម្តេចនោះឡើយ៕