សហ​ស្ថាប​និក​Pirate Bay​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កម្ពុជា

 

 

ដោយ សយ ដុល្លា

 

Gottfrid Svart Holm Warg សហរស្ថាបនិកវ៉េបសាយ The Pirate Bay ដែលល្បីខាងចែកចាយខ្សែភាពយន្ត តន្រ្តី និងកុំព្យូទ័រហ្គេមឥតគិតថ្លៃត្រូវបានចាប់ខ្លួនក្នុងប្រទេសកម្ពុជាតាមការស្នើសុំរបស់រដ្ឋា ភិបាលប្រទេសស៊ុយ អ៊ែត។

គិត ចាន់ថារិទ្ធិ អ្នកនាំពាក្យប៉ូលិសជាតិបាននិយាយថាGottfrid Svart Holm Wargត្រូវបានកាត់ទោសឲ្យជាប់ពន្ធធនាគាចំនួនមួយឆ្នាំដោយតុលាការប្រទេសស៊ុយអ៊ែតពីបទរំលោភលើកម្មសិទ្ធក្នុងការចែក ចាយភាពយន្ត តន្រ្តី និងកុំព្យូទ័រហ្គេមដោយខុសច្បាប់។ លោកបន្តទៀតថាការ ចាប់ខ្លួននេះធ្វើតាមការស្នើសុំរបស់ប្រទេសស៊ុយអ៊ែត។

គួរបញ្ជាក់ផងដែរថាដោយបង្កើតឡើងក្នុងឆ្នាំ២០០៣The Pirate Bay មានអ្នកប្រើប្រាស់ចំនួន៣១លាននាក់ វ៉េបសាយនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់របស់ខ្លួនដោតឡោតដោយសេរីនូវ តន្ត្រី ខ្សែភាព យន្ត ហ្គេម ដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៍មានវិទ្យា Torrent

 

Related Articles

Back to top button
Close
Close