សម្ដេចតេជោ ​ហ៊ុន សែន ​អំពាវនាវ​ដល់​ព្រះសង្ឈ ​និង​ប្រជាពល​រដ្ឋ​ក្រោក​ឈរ​ប្រឆាំង​ជន​ក្បត់​ជាតិ​ ដែល​ប្រមាថ​ព្រះ​មហាក្សត្រ​

សារព័ត៌មាន​ Cambodia Nws/

ភ្នំពេញ ៖ ថ្លែងក្នុងឱកាស អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង៥ពាន់គ្រួសារ នៅខេត្តពោធិ៍សាត នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាស អំពាវនាវដល់ព្រះសង្ឈ និង​ប្រជាពល​រដ្ឋ​ក្រោក​ឈរ​ប្រឆាំង​ជនក្បត់ជាតិ ដែលប្រមាថព្រះមហាក្សត្រ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដូច្នេះថា ៖​ «២ថ្ងៃមុននេះ គេមិនត្រឹមតែជេរខ្ញុំទេ គេជេរទាំងព្រះមហាក្សត្រ ដូច្នខ្ញុំអំពាវ​នាវ​ចំពោះ​ប្រជាពលដ្ឋទាំងអស់ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ដើម្បីប្រឆាំងជនក្បត់ជាតិ ហើយ​ទាំង​បក្ស​ណា​ដែល​ផ្សា​ភ្ជាប់​ជា​មួយ​ជន​ក្បត់​ជាតិ​នេះ ដើម្បីធានាការពាររាជានិយម ការពាររាជបល្ល័ង្គ ការពារព្រះមហាក្សត្រ ការពារឯកភាពសន្តិភាព នៃទឹកដីរបស់យើង»។

កាលពីពេលថ្មីៗនេះ ក្នុងវេទិកាសាធារណៈមួយនៅក្រៅប្រទេស​ ទណ្ឌិត សម រង្ស៉ី បាន​បន្តជេរ​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​លើ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយ​ចោទ​ប្រកាន់​ព្រះ​អង្គថាជា «ជនក្បត់ជាតិ»។

ទណ្ឌិត សម រង្ស៉ី បាននិយាយប្រមាថយ៉ាងដូច្នេះថា «ស្តេចសព្វថ្ងៃនេះ អត់មានមនសិការជាតិតែបន្តិចក៏អត់ដែរ បន្ទាប់ពី ហ៊ុន សែន ស្តេចស្រុកខ្មែរក្បត់ជាតិ ព្រោះយើងបំពេញបន្ថែមឱ្យគេ ក្បត់ជាតិពេញទីហើយ ព្រោះយើងកាត់ទឹកដីខ្មែរឱ្យបរទេស»។

គួរបញ្ជាក់ថា ព្រះមហាក្សត្រកម្ពុជាគឺជាព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ ​ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរ៍ភាពជាតិ។

ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់​ជា​អ្នក​ធានាការ​គោរ​ពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្តរជាតិ។ ព្រះមហាក្សត្រ ទ្រង់​មាន​តួនាទី​ខ្ពង់​ខ្ពស់​ជាអាជ្ញា​កណ្ដាល​ ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់ ៕

 

Related Articles

Back to top button
Close
Close