ស៊ី​ហ្គេម ឆ្នាំ​២០២៣​នៅ​កម្ពុជា មាន​៣៨​ប្រភេទ​កីឡា និង៦០៨​វិញ្ញាសា

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ សម្រេច​ជា​ផ្លូវការ សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា ដែល​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ គឺមាន​កីឡា​ចំនួន ៣៧​ប្រភេទ និង​កីឡា​សម្ដែង (Demonstration Sport) ១​ប្រភេទ សរុប​មាន ៦០៨​វិញ្ញាសា ។​

ចំនួន​នេះ​នាំ​ឲ្យ​បំបែក​កំណត់ត្រា​ព្រឹត្តិការណ៍​ដែលមាន​វិញ្ញាសា​ប្រកួត​ច្រើនជាងគេ​បំផុត នៅ​ស៊ី​ហ្គេម ចាប់តាំងពី​បង្កើតឡើង​នៅ​ឆ្នាំ​១៩៥៦​។ វិញ្ញាសា​ប្រកួត​ច្រើនជាងគេ​គឺ​នៅ​ស៊ី​ហ្គេម លើក​ទី​៣០ ឆ្នាំ​២០១៩ ក្នុងប្រទេស​ហ្វីលីពីន ដែលមាន ៥៣០​វិញ្ញាសា​។​

ប្រភេទ​កីឡា​ដាក់​ឲ្យ​ប្រកួត​ជា​ផ្លូវការ​រួមមាន​៖
១. អត្តពលកម្ម (Track&Field និង ម៉ា​រ៉ា​តុង​)
២. កីឡា​លើទឹក (​ហែល​ទឹក​, លោតទឹក​, បាល់​ទឹក និង​ហែល​ទឹក​ជើង​ទា​)
៣. វាយ​សី​
៤. បាល់បោះ (៥×៥ និង ៣×៣)
៥. ប៊ីយ៉ា ស្នូកឃ័រ​
៦. ប្រដាល់សកល​
៧. កាយ​វប្បកម្ម​
៨. អុក (​អុកចត្រង្គ និង​អុក​ចិន​)
៩. ទោចក្រយាន (​កង់​គួ​ក និង​កង់​ភ្នំ​)
១០. គ្រី​ឃី​ត (T20/Sixes និង T50/T20)
១១. កីឡា​រាំ​
១២. កីឡា​អេឡិចត្រូនិក​
១៣. គុន​ដាវ​
១៤. Floorball
១៥. បាល់ទាត់ (​បុរស​-​នារី​)
១៦. វាយ​កូន​ហ្គោល​
១៧. កាយសម្ព័ន្ធ (Aerobic និង Artistic)
១៨. ហុក​គី (​រួមបញ្ចូល​ក្នុង​សាល និង​ក្រៅ​សាល​)
១៩. ម៉ូតូ​ទឹក​
២០. យូ​ដូ​
២១. កា​រ៉ា​តេ​
២២. យុទ្ធ​គុន​ចម្រុះ (​គុន​ល្បុក្កតោ​, Arnis គុនដំបង​របស់​ហ្វីលីពីន​, ជឺ​ជី​តស៊ូ​, ឃី​ក​បុក​សី​ង​, វ៉ូ​វី​ណា​ម​, គុន​ខ្មែរ​)
២៣. កីឡា​ឧបសគ្គ​
២៤. បញ្ច​សីលា​
២៥. ប៉េតង់​
២៦. ទូកក្ដោង​
២៧. សីដក់​
២៨. សូ​ហ្វ​តេ​ន្នី​ស​
២៩. វាយ​កូនឃ្លី​លើ​តុ​
៣០. តេ​ក្វាន់​ដូ WT
៣១. វាយ​កូន​បាល់​
៣២. ប្រណាំងទូក​ប្រពៃណី​
៣៣. ទ្រី​យ៉ា​ត្លុង (​រួមទាំង អា​គ័​រ​ត្លុង និង​ឌូ​អា​ត្លុង​)
៣៤. បាល់ទះ (​ក្នុង​សាល និង​លើ​ឆ្នេរ​ខ្សាច់​)
៣៥. លើក​ទម្ងន់​
៣៦. ចំបាប់​
៣៧. វ៉ូ​ស៊ូ​

​ដោយឡែក កីឡា​ទី​៣៨ ជា​កីឡា​សម្ដែង (Demonstration Sport) ដែលមាន​ជា​លើកដំបូង​នោះ​គឺ​កីឡា Teqball ជា​កីឡា​បាល់​មួយ​ដែល​ត្រូវបាន​លេង​នៅលើ​តុ​កោង ដោយ​រួមបញ្ចូល​គ្នា​នូវ​របៀប​លេង​កីឡាបាល់ទាត់ និង​វាយ​កូនឃ្លី​លើ​តុ​៕ ប្រភពពី​៖ Cambodia2023

Related Articles

Back to top button
Close
Close