​រសៀល​ថ្ងៃ​​នេះ​​ សម្តេច​តេជោ ​ហ៊ុន ​សែន ​នឹង​​អញ្ជើញ​ជា​អធិប​តីបើក​កិច្ច​ប្រ​ជុំកំពូល​អាស៊ាន​ ស្ដីពី​ស្ត្រី​លើក​ទី២​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ ៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាច​ក្រកម្ពុជា និងជាប្រធានអាស៊ាន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានស្ដីពីស្ត្រីលើកទី២ ដែលកិច្ចប្រជុំនេះ ធ្វើឡើងដោយផ្ទាល់ផង និងតាមរយៈប្រព័ន្ធវីដេអូផង នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី។

កិច្ច​ប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ធ្វើឡើងក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និង​កាន់​តែ​រឹង​មាំ​ បំផុសសហគ្រិនស្ត្រីនៅក្នុងអាស៊ាន»។ កិច្ចប្រជុំនេះ នឹងមានអ្នកចូលរួមដោយផ្ទាល់មានប្រមាណ ៣០០នាក់ និង​តាម​ប្រព័ន្ធ​វីដេអូ​ប្រមាណ ៥០០នាក់។
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ស្ដីពីស្ត្រីលើកទី២នេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះបើក និងបិទកិច្ចប្រជុំ។ ក្រៅពីនោះ ក៏មានបទអន្តរាគមន៍ពីវាគ្មិនពិសេសៗផងដែរ។

គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងមានការផ្សាយផ្ទាល់(Live)នូវសុន្ទរកថាសម្ដេចតេជោ ក្នុងពិធីបើក និងពិធីបិទ នៃកិច្ចប្រជុំផងដែរ៕

Related Articles

Back to top button
Close
Close