អាជ្ញាធរថៃព្រមានពីការជន់លិចធ្ងន់ធ្ងរ នៅទីក្រុងបាងកក ក្នុងសប្តាហ៍នេះ

សារព័ត៌មាន​ Cambodia News/

បាងកក ៖  អាជ្ញាធរថៃកាលពីថ្ងៃពុធ បានព្រមានអំពីលទ្ធភាព នៃការជន់លិចក្នុងកម្រិតធ្ងន់ធ្ងរខ្លាំង នៅរាជធានីបាងកក ហើយនិង​កន្លែងដទៃទៀត នៃតំបន់ភាគកណ្តាលប្រទេស ដោយសារតែការធ្លាក់ភ្លៀងយ៉ាងជោគជាំនារដូវមូសុង ត្រូវបានព្យាករថា នឹងនៅបន្តពេញ​មួយសប្តាហ៍នេះ។

ទីក្រុងបាងកកបានរងការជន់លិចខ្លះៗ ចាប់តាំងពីតែពីថ្ងៃចន្ទសប្តាហ៍នេះមកម្ល៉េះ ដោយសារតែការធ្លាក់ភ្លៀងខ្លាំង ប៉ុន្តែវាបានថមថយទៅវិញ នៅតាមតំបន់ភាគច្រើននៃទីក្រុង គិតត្រឹមវេលាព្រឹកថ្ងៃពុធនេះ។

ចំណែកនៅផ្នែកជាច្រើននៃប្រទេសថៃ គឺបាននិងកំពុងស្ថិតក្រោមការលិចលង់រួចស្រេច ចាប់តាំងពីសំណល់នៃព្យុះត្រូពិច ណូរូ (Noru) ដែលបានធ្វើដំណើរឆ្លងកាត់ហ្វីលីពីន និងវៀតណាម បោកបក់មកដល់ថៃ កាលពីកំលុងសប្តាហ៍ចុងក្រោយ នៃខែកញ្ញាកន្លងទៅនេះ៕

People make their way through a flooded area in Ayutthaya province October 10, 2011. Thai rescue workers scrambled on Monday to prevent a humanitarian disaster as the worst flooding in half a century swamped large sections of the country, shut factories and stranded thousands of people. REUTERS/Chaiwat Subprasom (THAILAND – Tags: ENVIRONMENT DISASTER TPX IMAGES OF THE DAY)

 

 

Related Articles

Back to top button
Close
Close