សម្តេច​តេជោ ហ៊ុន ​សែន ​នឹង​ដឹក​នាំគណៈ​ប្រតិភូ ​ចូល​រួម​មហាស​ន្និបាត ​UN​ លើក​ទី​៧៧ ​នាទី​ក្រុង​ញូយ៉ក​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​ឲ្យ​ដឹង​ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណប្រតិភូជាន់ខ្ពស់ អញ្ជើញ​ចូល​រួម​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​លើក​ទី៧៧​នាទី​ក្រុង​ញូយ៉ក បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា និងចូល​រួមពិធី​បុណ្យ​សព​ថ្នាក់​ជាតិ​របស់​លោក អាបេស៉ីនហ្សូ អតីត​នាយករដ្ឋមន្ត្រីជប៉ុន ចាប់ពីថ្ងៃទី២១-២៨ ខែកញ្ញា ឆ្នាំ២០២២។ ​

គណៈប្រតិភូដែលនឹងអញ្ជើញអមដំណើរសម្តេចតេជោរួមមាន ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រដ្ឋាភិបាលផ្សេងទៀត៕

 

Related Articles

Back to top button
Close
Close