ទោះបីលោក ហ៊ុន ម៉ាណែត ជាកូនអ្នកណាក៏ដោយ ក៏សម្តេចតេជោ គាំទ្រឲ្យធ្វើជានាយករដ្ឋមន្ត្រីនាពេលអនាគតដែរ
សារព័ត៌មាន Cambodia News/
ខេត្តសៀមរាប ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ទោះបីជាលោកហ៊ុន ម៉ាណែត ជាកូនអ្នកណា ក៏ ដោយក៏សម្តេចគាំទ្រឲ្យធ្វើជានាយករដ្ឋមន្ត្រី នាពេលអនាគតដែរ ពីព្រោះថា លោក ហ៊ុន ម៉ាណែត ជាមនុស្សមានលក្ខណៈត្រឹមត្រូវសមនឹងធ្វើតួនាទីនេះ និងសមជាអ្នកដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរានាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២៕