សម្តេចតេជោ ណែនាំឲ្យរដ្ឋបាលរាជធានីបញ្ចេញមធ្យោបាយដឹកជញ្ជូនដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងថ្ងៃភ្ជំបិណ្ឌ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ តាមរយៈសារសំឡេងពិសេសនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញត្រៀមមធ្យោបាយដឹកជញ្ជូនអ្នកដំណើរដើម្បីដឹកពលរដ្ឋទៅកាន់ស្រុកកំណើតដោយមិន យកលុយនៅថ្ងៃបុណ្យភ្ជុំខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូននិងម្ចាស់រថយន្តឈ្នួលនានាសូមកុំដំឡើងថ្លៃក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋធ្វើ ដំណើរទៅមកស្រុកកំណើត ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំអំពាវនាវចំពោះរថយន្តឈ្នួលទាំងឡាយសុំកុំឲ្យដំឡើងថ្លៃនៅក្នុងរយៈពេលនៃការធ្វើបុណ្យ ដើម្បីប្រជា ជនមានលទ្ធ ភាពក្នុងការធ្វើដំណើរ ។
ជាមួយគ្នានេះសម្តេចតេជោក៏សូមយកឱកាសនេះអំពាវនាវឲ្យសមត្តកិច្ចទាំងអស់យកចិត្តទុកដាក់ការពារសន្តិសុខឲ្យបានល្អបំផុតសម្រាប់ប្រជាជនដែលទៅតាមអារ៉ាមនានាក៏ដូចជាទៅកាន់មូលដ្ឋាននិង កន្លែងកម្សាន្តនានា ។
សូមជម្រាបថា យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ កម្មករនិយោជិទាំង អស់ត្រូវបាន អនុញ្ញាតឲ្យឈប់សម្រាក ដោយមានប្រាក់ឈ្នួល រយៈពេល៣ថ្ងៃ គឺថ្ងៃទី ២៤, ២៥ និង ២៦ ខែកញ្ញា ឆ្នាំ២០២២៕