មនុស្ស៦នាក់ សារភាពបានធ្វើចលនាកៀរគរមនុស្សទៅប្រមូលផ្តុំនៅចម្ការលោក ខឹម វាសនា
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ មនុស្ស៦នាក់ បានចេញមកសារភាពថា ពួកគេពិតជាបានធ្វើចលនាកៀរគរមនុស្សទៅប្រមូលផ្តុំគ្នានៅដីចម្ការស្ថិតនៅក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយខុសច្បាប់ ហើយ បានសន្យារំសាយការជួបជុំ ព្រមទាំងរុះរើរោងដែលបានសង់ទាំងអស់នោះផងដែរ។
ជនទាំង៦រូបដែលចេញមកសារភាពនេះ រួមមាន ៖ ឈ្មោះ នី ចាន់ពិនិត្យ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ, ឈ្មោះ ចិន ថុន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅរាជធានីភ្នំពេញ, ឈ្មោះ ឆឹយ ប៊ុនធឿន ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅរាជធានីភ្នំពេញ, ឈ្មោះ ទូច ពុទ្ធសូរីដា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅរាជធានីភ្នំពេញ, ឈ្មោះ សួង គន្ធា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅខេត្តកណ្តាល និងឈ្មោះ សំ សីម៉ា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅខេត្តពោធិ៍សាត់៕