អាជ្ញាធរខេត្តសៀមរាបបានសម្រេចបិទទីតាំងប្រមូលផ្ដុំរបស់លោក ខឹម វាសនា
សារព័ត៌មាន Cambodia News/
ខេត្តសៀមរាប ៖ តាមការឲ្យដឹងពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប អាជ្ញាធរបានសម្រេចបិទទីតាំងប្រមូលផ្ដុំរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចាប់ពីម៉ោង១២យប់នេះតទៅ (ពីម៉ោង០០ ចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២)។
ការចេញមកបញ្ជាក់របស់ឯកឧត្តម ទៀ សីហា បានធ្វើឡើងក្រោយពេលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានដាក់លិខិតចូលរដ្ឋបាលខេត្ត សុំពន្យារពេលនៃការជួបជុំ រហូតដល់ដាច់ខែកញ្ញា ឆ្នាំ២០២២នេះ។
សូមជម្រាបថា នៅមុនមានការសម្រេចបិទនេះ រដ្ឋបាលខេត្តសៀមរាប បានចេញមកបញ្ជាក់ថា ខ្លួនមិនអនុញ្ញាតឱ្យពន្យារពេលនៃការជួបជុំនៅចម្ការរបស់ លោក ខឹម វាសនា នោះឡើយ ពោលគឺត្រូវតែរំសាយការជួបជុំនេះត្រឹមម៉ោង ២៤ ៖ ០០នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះជាដាច់ខាត៕