សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតួកគី ជួបសម្តែងការគួរសម

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យលោកស្រី ülkü Kocaefe ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។

ក្នុងសារស្វាគមន៍នឹងបេសកកម្មរបស់ខ្លួននៅកម្ពុជា លោកស្រី អ៊ូឃូល កូចាអេហ្វេ បានបង្ហាញនូវក្តីសប្បាយរីករាយជាមួយបេសកកម្មការងារនេះ និងបានប្តេជ្ញាប្រឹងប្រែងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី កាន់តែល្អប្រសើរ ដើម្បីប្រយោជន៍ប្រទេស និងប្រជាជនកម្ពុជា-តួកគី។

សូមជម្រាបថា លោកស្រី អ៊ូឃូល កូចាអេហ្វេ ទើបនឹងមកបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតតួកគីនៅកម្ពុជានាពេលថ្មីៗនេះ ជំនួសលោកស្រី អាយដា អ៊ុនលូ (Ayda Unlu) ដែលចប់អាណត្តិការងារ៕

 

Related Articles

Back to top button
Close
Close