លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានតុលាការធម្មនុញ្ញថៃ ព្យួរមុខតំណែងនាយករដ្ឋមន្រ្តី ជាបណ្តោះអាសន្ន
សារព័ត៌មាន Cambodia News/
ថៃ ៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Rruters នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ តុលាការធម្មនុញ្ញនៃប្រទេសថៃ បានសម្រេចព្យួរតំណែង នាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា បន្ទាប់ពីតុលាការបានទទួលយក ញត្តិរបស់បក្សប្រឆាំងដែលទាមទារ ឱ្យមានការសម្រេចទៅលើ រយៈពេលកាន់អំណាចរបស់លោក។
លោក ប្រាយុទ្ធ ចាន់អូចា វ័យ៦៨ឆ្នាំ នឹងត្រូវផ្អាកពីតួនាទីរហូតទាល់តែដល់ពេល តុលាការធម្មនុញ្ញចេញសេចក្តីសម្រេចពាក់ព័ន្ធ រយៈពេលកាន់អំណាចរបស់លោក ហើយ អំឡុងចន្លោះពេលនេះ ឧបនាយករដ្ឋមន្រ្តី លោក ប្រាវីត វុងស៊ូវ៉ាន់ វ័យ៧៧ឆ្នាំ ទំនងនឹងត្រូវឡើងជា នាយករដ្ឋមន្រ្តីថៃបណ្តោះអាសន្ន៕