ក្រសួងសុខាភិបាលនឹងចាត់វិធានការលើគ្លីនិកឯកជន ដែលប្រើរថយន្តគិលានសង្គ្រោះ ខុសពីការណែនាំរបស់ក្រសួង
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ August 16, 2022/
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រាប់ដល់អភិបាលរាជធានីភ្នំពេញ ឲ្យចាត់វិធានការចំពោះគ្លីនិកឯកជន ដែលប្រើប្រាស់រថយន្តគិលានសង្គ្រោះ ខុសពីការណែនាំរបស់ក្រសួងសុខាភិបាល។
ការប្រាប់ឲ្យចាត់វិធានការនេះ ក្រោយពីសង្គេតឃើញថាម្ចាស់គ្លីនិកឯកជនមួយចំនួនដែលតែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរ នៅតាមដងផ្លូវ មកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួន និងបុគ្គលដែលយកឡានពេទ្យមិនមានសញ្ញាសម្គាល់ និងមិនមានឈ្មោះគ្លីនិកត្រឹមត្រូវច្បាស់លាស់ ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរ ឬសាកសពនៅតាមដងផ្លូវ៕