​កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ ​​នឹង​ចាប់ផ្តើម​អនុវត្តពេញលេញនៅដើមខែមករា ឆ្នាំ២០២៣

​សារព័ត៌មាន​ Cambodia News/

​ថ្ងៃចេញផ្សាយៈ August 10, 2022/

ភ្នំពេញ ៖ ​យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបាន​ឲ្យ​ដឹង​ថា កម្ម​វិធី​ដក​ពិន្ទុបណ្ណ​បើក​បរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចាប់​ផ្តើម​សាក​ល្បង​នៅ​ទូទាំង​ប្រទេស​ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ហើយនឹងដំណើរការអនុវត្តពេញលេញ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។

នៅក្នុងសេចក្តីជូនដំណឹ បានឱ្យដឹងទៀតថា ការដកពិន្ទុបណ្ណបើកបរ និងការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ត្រូវបានអនុវត្តដោយ ឧបករណ៍ បច្ចេកទេស ដើម្បីកត់ត្រាព័ត៌មានរក្សាទុកក្នុងប្រព័ន្ធ។

អ្នកបើកបរយានយន្តគ្រប់រូបយកតាមខ្លួននូវបណ្ណបើកបរយានយន្ត (ច្បាប់ដើម) ដើម្បីផ្តល់ជូនសមត្ថកិច្ចត្រួតពិនិត្យ និង​អនុវត្ត​ការ​ដក​ពិន្ទុ ក្នុងករណីមានការប្រព្រឹត្តល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អាចបង់ប្រាក់នៅតាមបញ្ឈរទ្រូម៉ាន់នី ឬភ្នាក់ងារ​ទ្រូម៉ាន់​នី ឬតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ក្រុមហ៊ុនទ្រូម៉ាន់នី (TrueMoney Mobile App) បន្ថែម​លើការ​បង់​ប្រាក់​ដោយ​ផ្ទាល់​នៅ​ស្នាក់ការ​នគរបាលចរាចរណ៍ផ្លូវគោក៕

 

Related Articles

Back to top button
Close
Close