ឯកឧត្តម ហ៊ុន ម៉ាណែត ហួសចិត្តលោក សម រង្ស៊ី ដែលបន្តវាយប្រហាររឿងដដែលៗមកលើឯកឧត្តម
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ August 4, 2022
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អនាគតបេក្ខភាពនាយករដ្ឋមន្រ្តីរបស់ គណបក្សប្រជាជនកម្ពុជា និង ជាកូនច្បងរបស់សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តចំពោះ លោក សម រង្ស៊ី ដែលបន្តវាយប្រហារលោករឿងដដែលទៀត ដោយគ្មានការខ្មាសអៀន គ្មានគុណធម៌ និងគ្មានភាពជាចាស់ទុំ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «វាជាការហួសចិត្តមួយ ដែលមនុស្សចាស់ម្នាក់គឺ លោក សម រង្ស៉ី ដែលតាំងខ្លួនជាបញ្ញវ័ន្ត និងជាអ្នកនយោបាយចាស់វស្សា បានធ្វើការវាយប្រហារ មាក់ងាយរូបខ្ញុំដែលជាក្មេងជំនាន់ក្រោយ ដោយគ្មានការទទួលខុសត្រូវ មួយលើក ជាពីរលើករួចមកហើយ អំពីរឿងសញ្ញាបត្ររបស់ខ្ញុំ»៕