រថ​យន្ត​កុង​តឺន័រ​បើក​បុក​កិន​ម៉ូតូ​ខ្ទេច​មួយ​កំណាត់​ខាង​ក្រោយ​

Cambodia News

ភ្នំពេញ ៖ កាល​ពី​​វេលាម៉ោង៣​ទៀបភ្លឺថ្ងៃទី១១ មេសា ​រថយន្តកុងតឺន័រ​មួយ​​គ្រឿង​បាន​បើក​ទៅ​បុក​ម៉ូតូពី​ ក្រោយកិន​ពីលើខ្ទេច​មួយ​កំណាត់​ខាង​ក្រោយ សំណាង​ល្អ​​​អ្នក​ជិះ​ម៉ូតូ៣នាក់​លោតចេញពីម៉ូតូ​ទាន់​ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ ចំណុច​ព្រំ​ប្រទល់​​​សង្កាត់​ចោម​​ចៅ និង​សង្កាត់​ស្ទឹង​មានជ័យ តាមផ្លូវវេង​ស្រេងកែង​ផ្លូវដួងងៀប ខណ្ឌពោធិ៍​សែនជ័យ​។

ប្រភព​ព័ត៌មានបាន​ឲ្យដឹងថា រថយន្តកុងតឺន័រ ពណ៌​ត្រួយចេក បើកតាមផ្លូវ​វេងស្រេង ក្នុងទិសដៅពី​លិចទៅកើត​ស្របគ្នាជា​មួយម៉ូតូគុប​ជ្រុង​៥០ ពណ៌​ទឹកប្រាក់​ជិះ​គ្នា៣នាក់ ជាយុវជន ខណៈមកដល់​ចំណុចខាងលើរថយន្ត​បើកលឿនពេកក៏​ជ្រុលទៅបុក​ពីក្រោយម៉ូតូ​គុប​ជ្រុង​ ពេញ​ទំហឹង តែ​សំណាង​​ល្អ​អ្នក​ជិះម៉ូតូទាំង៣​នាក់លោតចេញពីលើ​ម៉ូតូទាន់​ បណ្តាល​ឱ្យ​ដួល​រយះដៃ​ជើង ចំណែក​ម៉ូតូ​ត្រូវ​រថយន្ត​កិនពី​លើខ្ទេចផ្នែ​កខាងក្រោយ ។

ក្រោយពេល​កើតហេតុ​អ្នក​​បើក​បរ​រថយន្តភ័យ​ស្លន់ស្លោស្មាន​តែកិនមនុស្សស្លាប់​នៅកន្លែងកើត​ហេតុបានរត់គេច​ខ្លួនបាត់​ស្រមោល ៕  ហេង នាង​

0837772c-431c-43fb-a46e-5376d2cfa9f1

Related Articles

Back to top button
Close
Close