លំនៅឋានស្តង់ដាជប៉ុនទីមួយ វិនិយោគតម្លៃ១០០លានដុល្លារ ចាប់ផ្តើមបើកលក់ដំណាក់កាលទី២

សារព័ត៌មាន​ Cambodia News/

ថ្ងៃចេញផ្សាយៈ June 29, 2022/

ភ្នំពេញ ៖ លំនៅឋានស្តង់ដាជប៉ុនទីមួយនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅកណ្តាលក្រុង និងមានតម្លៃសមរម្យ បានប្រកាសចាប់ផ្តើមបើកលក់ ដំណាក់ទី២។

ដំណាក់ទី១ ដែលបានប្រកាសបើកលក់ចំនួន ១៦៨០ យូនីត កាលពីចុងឆ្នាំ២០១៩ ត្រូវបានអតិថិជនគាំទ្រយ៉ាងពេញទំហឹង និងបានទិញអស់មុនផែនការកំណត់។ ក្រុមហ៊ុនចាប់ផ្តើមលក់ជាផ្លូវការតំណាក់កាលទី២ ដែលមានចំនួន ១៤៨៤ យូនីត ចាប់ពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២។

លំនៅឋានអារ៉ាខាវ៉ា (Arakawa Residence) ដែលជាក្រុមហ៊ុនជប៉ុន បានចំណាយទុនវិនិយោគប្រមាណ ៧០លានដុល្លារគ្រាដំបូង ប៉ុន្តែបច្ចុប្បន្នកើនដល់ ១០០លានដុល្លារ ដើម្បីសាងសង់លំនៅឋានបែបប្រណិត មានគុណភាពខ្ពស់ មានសុវត្ថិភាព ផ្តល់ភាពងាយស្រួល និងមានបរិស្ថានល្អសម្រាប់ពលរដ្ឋខ្មែរ ដែលមានចំណូលទាប និងមធ្យម ហើយមានបំណងរស់នៅផ្ទះបែបស៊ីវីល័យ ថ្លៃថ្នូរកណ្តាលក្រុងភ្នំពេញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២នេះ លោក អាឡិច យ៉ាស៊ូម៉ូតូ (Alex Yasumoto) ស្ថាបនិកក្រុមហ៊ុន អារ៉ាខាវ៉ា បានមានប្រសាសន៍ថា «លំនៅឋាន បែបខុនដូនេះ ត្រូវបានសាងសង់ឡើងក្នុងគោលបំណង ឲ្យប្រជាជនកម្ពុជាដែលជា សិស្ស និស្សិត គូស្វាមីភរិយាថ្មី និងបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពកណ្តាល បើទោះជាពួកគាត់មានចំណូលទាប និងមធ្យមក៏ដោយ ក៏អាចទិញលំនៅឋានខុនដូរបស់អារ៉ាខាវ៉ាបាន និងបានទទួលបទពិសោធន៍ជាម្ចាស់កម្មសិទ្ធិតកូនតចៅ និងរស់នៅសមរម្យ ក្នុងខុនដូរទំនើប កណ្តាលទីក្រុងភ្នំពេញហ្នឹងគេ»

លំនៅឋានអារ៉ាខាវ៉ា ត្រូវបានអ្នកជំនាញវាយតម្លៃថា ជាលំនៅឋានស្តង់ដារជប៉ុនទី១ នៅកម្ពុជា ដែលបានក្លាយទៅជាគំរូនៃលំនៅឋាន ឬសំណង់អគារនានា ដែលមានគុណភាពតាមស្តង់ដារជប៉ុនពិតប្រាកដ ជាពិសេសបច្ចេកទេសសំណង់ ប្រព័ន្ធលូទឹក និងប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធការពារអគ្គីភ័យ ដើម្បីបញ្ចៀសនូវក្តីកង្វល់ដល់ម្ចាស់ផ្ទះដែលរស់នៅក្នុងលំនៅឋាននេះ។

លោកបន្តថា លំនៅឋានអារ៉ាខាវ៉ា ជាក្រុមហ៊ុនទីមួយនៅកម្ពុជា ដែលអតិថិជនអាចទិញដោយពុំចាំបាច់បង់ប្រាក់កក់ ហើយអាចបង់រំលោះដោយមិនមានការប្រាក់ ពោលគឺអាចបង់ប្រាក់ប្រចាំខែចាប់ពី៣០០ ដុល្លារឡើងទៅ។ ដោយសារផលប៉ះពាល់ពីវិបត្តិកូវីដទៅសេដ្ឋកិច្ចរបស់គ្រួសារ ក្រុមហ៊ុនអារ៉ាខាវ៉ា បានសម្រួលដល់អ្នកទិញដោយគ្រាន់តែបង់ប្រាក់កក់៥% នៃតម្លៃទិញលក់ និងបង់សេវាគ្រប់គ្រង១២ខែ ដើម្បីអនុញ្ញាតិឲ្យអតិថិជនអាចចូលរស់នៅបាន។

លំនៅឋានអារ៉ាខាវ៉ា សាងសង់លើផ្ទៃដីជាង ១.៣ ហិចតា មានសំណង់អគារសរុបចំនួន១៦ និងមានកំពស់២១ជាន់ស្មើៗគ្នា។ ដំណាក់កាលទី១ ដែលមានចំនួន១០អគារ ត្រូវបានបញ្ចប់ជាស្ថាពរនៅខែធ្នូ ឆ្នាំ២០២១ ហើយដំណាក់កាលទី២ ដែលមានចំនួន ៦អគារ នឹងត្រូវសាងសង់រួចរាល់នៅខែធ្នូ ឆ្នាំ២០២២។ រាល់ចំណែក ឯកជនទាំងអស់បែរមុខទៅទិសខាងជើង និងខាងត្បូង ដើម្បីងាយស្រូលក្នុងការស្រួបយកពន្លឺ និងខ្យល់អាកាសគ្រប់រដូវកាល និងបញ្ចៀសកម្តៅ ដែលអាចជួយសន្សំសំចៃដល់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងអគ្គិសនី។

លំនៅឋានអារ៉ាខាវ៉ា ត្រូវបានរចនាឡើងសម្រាប់ពលរដ្ឋខ្មែរ ដែលមានសមាជិកគ្រួសារតិច ចង់បានលំនៅឋានប្រណិត មានបរិកាសល្អ តម្លៃសមរម្យ ស្ថិតនៅជាប់ផ្សារទឹកថ្លា ជាប់មន្ទីរពេទ្យអន្តរជាតិ ជិតសាលារៀន សាកលវិទ្យាល័យនានា និងនៅក្បែរផ្សារទំនើប ងាយស្រួលក្នុងការធ្វើដំណើរ ឬរកការងារធ្វើ។ ពលរដ្ឋដែលមានចំណូលចាប់ពី ៦០០ដុល្លារ ឡើងទៅ អាចទិញបានផ្ទះមួយ ជាប្រភេទស្ទូដីយោ ឬផ្ទះមានពីរបន្ទប់ បើមានចំណូលលើសពី ១០០០ដុល្លារ។

លំនៅឋានអារ៉ាខាវ៉ា បានចាប់ផ្តើមសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០១៧។ បច្ចុប្បន្នលំនៅឋានអារ៉ាខាវ៉ា បានក្លាយជាទីតាំងដ៏សំខាន់មួយសម្រាប់និស្សិត សិក្សាផ្នែកសំណង់ស៊ីវិល ចុះមកសិក្សាស្វែងយល់ពីការអនុវត្តជាក់ស្តែង ពិសេសគម្រោង សំណង់ធំៗបែបនេះ៕

Related Articles

Back to top button
Close
Close