គណបក្សប្រជាជនកម្ពុជា ទទួល​យក​​លទ្ធ​ផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ អាណត្តិទី​៥​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា (CPP) ​ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយ ប្រកាស​​ទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥។

តាម​រយៈសេចក្តីថ្លែងការណ៍គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាល​ពីថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០២២ បានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និង​ប្រកប​ដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាស អព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង។

​គណបក្សប្រជាជនកម្ពុជា​ បានកត់សម្គាល់ថា គ្រប់គណបក្ស ដែល​បាន​ចូល​រួម​បោះ​ឆ្នោត​មាន​ឱកាស​ពេញ​លេញ​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​ស្របតាមបទបញ្ញត្តិនៃច្បាប់ ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ៕

 

Related Articles

Back to top button
Close
Close