សម្តេចតេជោ ៖ ការ​ចាក់​វ៉ាក់​សាំង​ជំងឺ​កូវីដ​នៅ​កម្ពុជា​ មិន​ប្រកាន់​និន្នាការ​នយោ​បាយ​ឡើយ​

សារព័ត៌មាន​ Cambodia News/

ថ្ងៃចេញផ្សាយៈ June 13, 2022/

ភ្នំពេញ ៖​ ​​ សម្តេចតេជោ ហ៊ុន សែន នាយ​ក​រដ្ឋមន្រ្តី​កម្ពុជាបាន​លើកឡើងថា វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គឺ​ជា​វ៉ាក់សាំង​មនុស្សធម៌ សប្បុរសធម៌ ដែលប្រជាជនណាក៏ដោយ ,មាននិន្នាការនយោបាយអ្វីក៏ដោយ, មាន​ជំនឿ​សាសនា​ណាក៏ដោយ សុទ្ធតែ អាច​ទទួល​បាន​វ៉ាក់សាំងកូវីដ-១៩ ដោយ​ស្មើភាព និង​គ្មាន​ការ​រើស​អើង។

សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើងបែប​នេះនៅព្រឹក​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​ឆ្នាំ​២០២០-២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ របស់​សាលាភូមិន្ទរដ្ឋបាល ជាង២ពាន់​នាក់ បន្ទាប់​​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ។

សម្តេចតេជោ ហ៊ុន សែន ​បានបញ្ជាក់ថា ​ចាប់គិតតាំងពីថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ២០២២​មក អ្នក​ចាក់​វ៉ាក់​សាំង​កូវីដ១៩​ដូសទី៥ បានជិត១០ម៉ឺននាក់ហើយ ដូច្នេះអ្នកចាក់ដូសទី៣ហើយ ត្រូវ​ចាក់​ដូស​ទី៤ ដើម្បី​​បាន​បន្ត​មកចាក់ដូសទី៥។

សម្តេចតេជោ ហ៊ុន សែន ​​បានបញ្ជាក់បន្ថែមថា កម្ពុជាបានប្រើអស់សមត្ថភាព កម្លាំងកាយចិត្ត និងលទ្ធភាព ដើម្បី​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹងកូវីដ-១៩ បើយើង​គ្មាន​សិល្បៈ ក្នុងការចាក់វ៉ាក់សាំងទេ យើង​ក៏​មិន​អាច​ធ្វើឱ្យ​មានភាព​ស៊ាំក្នុង​សហគមន៍​បានដែរ៕

 

 

Related Articles

Back to top button
Close
Close